នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្លិបបាល់ទាត់វិសាខា បានប្រកាសនាំចូលខ្សែប្រយុទ្ធថ្មីគឺកីឡាករ Nana Kwame Oppong ជនជាតិហ្គាណា ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២៦។

កីឡាករ Nana Kwame Oppong កើតនៅទីក្រុង Sekondi ប្រទេសហ្គាណា ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០០២ បច្ចុប្បន្នមានវ័យ២៣ឆ្នាំ កម្ពស់ ១.៨២ម៉ែត្រ តំណែងខ្សែប្រយុទ្ធកណ្តាល ផ្លាស់ពីក្លិបបាល់ទាត់ Heart of Lions សមាជិកលីគកំពូលហ្គាណា។
ក្លិបបាល់ទាត់ Heart of Lions បានបង្ហោះលើគណនី Facebook កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ដោយដាក់រហ្ស័សនាមកីឡាករ Nana Kwame Oppong ថាជា៖«ខ្សែប្រយុទ្ធដែលព្រះប្រទាន Aka -“Striker From God” (SFG)»។
ទីផ្សារដោះដូរគ្រូបង្វឹក និងកីឡាករ របស់វិសាខា មានដូចខាងក្រោម៖
- នាំចូលគ្រូបង្គោលថ្មី លោក Gérard Jones សញ្ជាតិបារាំង
- នាំចូលអ្នកគ្រប់គ្រងបណ្ដុះបណ្ដាលថ្នាលយុវជន (Academy Manager) លោក Ashcroft Richard Gerard សញ្ញាតិអង់គ្លេស
- លោក Mugisha Ibrahim គ្រូអ្នកចាំទី
- នាំចូលកីឡាករ Breno Caetano de Souza សញ្ជាតិប្រេស៊ីល
- នាំចូលកីឡាករ ទៀត គឹមហេង
- នាំចូលកីឡាករ Loic Chan កូនខ្មែរ-បារាំង៕



