
ក្រុមបាល់ទាត់ក្នុងសាលកម្ពុជា នឹងត្រៀមចូលរួមការប្រកួតពានរង្វាន់បាល់ទាត់កម្រិតទ្វីប AFC Futsal Asian Cup 2026 វគ្គជម្រុះក្នុងពូល ខណៈលទ្ធផលចាប់ឆ្នោតគឺកម្ពុជា នៅក្នុងពូល C ជាមួយក្រុមជម្រើសជាតិជប៉ុន, តាជីគីស្ថាន និងម៉ាកាវ ។

សម្រាប់ការពានរង្វាន់ AFC Futsal Asian Cup 2026 វគ្គជម្រុះក្នុងពូល ដែលកម្ពុជា ត្រៀមចូលរួមគឺនឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រទេសតាជីគីស្ថាន ទទួលរៀបចំជាម្ចាស់ផ្ទះ៕


