៣ ច្រកព្រំដែន នៅខេត្តឧត្តរមានជ័យ ភាគីថៃ បើកច្រកទ្វារវិញ តែរឹតបន្តឹង ដោយហាមទាំងមនុស្ស និងរថយន្តឆ្លងកាត់ចេញ-ចូលប្រទេសថៃលើកលែងតែអ្នកជំងឺសង្គ្រោះបន្ទាន់ និងសិស្សសាលា។ តាមការឱ្យដឹងពីរដ្ឋបាលខេត្តឧត្តរមានជ័យ ស្ដីពីស្ថានភាពច្រកព្រំដែនចំនួន៣ចំណុចដែលនៅជាប់ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដូចខាងក្រោម៖

១- ច្រកទ្វារព្រំដែនអូរស្មាច់៖
- ដូចការជូនដំណឹងដោយឯកតោភាគី ថៃបានបើកទ្វារច្រកព្រំដែនទ្បើងវិញជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ០៦:០០នាទីព្រឹក ដល់ម៉ោង ១០:០០នាទីយប់ ប៉ុន្តែត្រូវបានរឹតបន្តឹង ដោយហាមទាំងមនុស្ស និងរថយន្តឆ្លងកាត់ចេញ-ចូលប្រទេសថៃ លើកលែងតែអ្នកជំងឺសង្គ្រោះបន្ទាន់ និងសិស្សសាលា។
- រដ្ឋបាលខេត្តឧត្តរមានជ័យបន្តបិទរហូតដល់មានការសម្រេចសារជាថ្មីពីថ្នាក់ដឹកនាំ។
- នៅវេលាម៉ោង ១០:០០នាទីព្រឹក ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យបើកទ្វារព្រំដែន ដើម្បីទទួលអាជីវករលក់ដូរនៅក្នុងផ្សារថៃចំនួន ១៩៨នាក់ រថយន្តចំនួន ១៨គ្រឿង និងពលករខ្មែរដែលត្រូវភាគីថៃបានបញ្ជូនមកដល់មាត់ច្រកចំនួន ១៥៤នាក់។
- នៅវេលាម៉ោង ១៣:៥០នាទីរសៀល ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យបើកទ្វារព្រំដែន ដើម្បីទទួលអាជីវករលក់ដូរនៅក្នុងផ្សារថៃចំនួន ១១៦នាក់ និងពលករខ្មែរដែលត្រូវភាគីថៃបានបញ្ជូនមកដល់មាត់ច្រកចំនួន ២២១នាក់ និងទទួលសាកសពពលករខ្មែរចំនួន ០១នាក់ ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តសុរិន្ទ។
- នៅវេលាម៉ោង ១៦:២២នាទីល្ងាច ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យបើកទ្វារព្រំដែន ដើម្បីឱ្យក្រុមនិស្សិតកម្ពុជាចំនួន ៦៦នាក់ ឆ្លងដែនចេញទៅបន្តការសិក្សានៅមហាវិទ្យាល័យ រ៉ាចាផាត់សុរិន្ទ និងមហាវិទ្យាល័យ រ៉ាចាផាត់ឧប៊ុនរាជធានី នៅប្រទេសថៃ។
- សភាពការណ៍សន្តិសុខ មិនមានអ្វីគួរឱ្យកត់សម្គាល់ទ្បើយ។
២. ច្រកទ្វារព្រំដែនជាំ៖
- ដូចការជូនដំណឹងដោយឯកតោភាគី ថៃបានបើកទ្វារច្រកព្រំដែនទ្បើងវិញជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ០៧:០០នាទីព្រឹក ដល់ម៉ោង ១០:០០នាទីយប់ ប៉ុន្តែត្រូវបានរឹតបន្តឹង ដោយហាមទាំងមនុស្ស និងរថយន្តឆ្លងកាត់ចេញ-ចូលប្រទេសថៃ លើកលែងតែអ្នកជំងឺសង្គ្រោះបន្ទាន់ និងសិស្សសាលា។
- រដ្ឋបាលខេត្តឧត្តរមានជ័យបន្តបិទរហូតដល់មានការសម្រេចសារជាថ្មីពីថ្នាក់ដឹកនាំ។
- នៅវេលាម៉ោង ១០:៤២នាទីព្រឹក ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យបើកទ្វារព្រំដែន ទទួលអ្នកជំងឺដែលធ្វើដំណើរមកពីប្រទេសថៃចំនួន ០៣នាក់ ចូលមកប្រទេសកម្ពុជាវិញ។
- នៅវេលាម៉ោង ១០:៥៥នាទីព្រឹក ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យបើកទ្វារព្រំដែន ដើម្បីទទួលពលករខ្មែរខុសច្បាប់ដែលភាគីថៃបានបញ្ជូនមកដល់មាត់ច្រកចំនួន ០២នាក់។
- នៅវេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យបើកទ្វារព្រំដែន ទទួលអ្នកជំងឺដែលធ្វើដំណើរមកពីប្រទេសថៃចំនួន ០២នាក់ ចូលមកប្រទេសកម្ពុជាវិញ។
- សភាពការណ៍សន្តិសុខ មិនមានអ្វីគួរឱ្យកត់សម្គាល់ទ្បើយ។
៣. ច្រកទ្វារព្រំដែនជប់គគីរ៖
- ដូចការជូនដំណឹងដោយឯកតោភាគី ថៃបានបើកទ្វារច្រកព្រំដែនទ្បើងវិញជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៥:០០នាទីរសៀល ប៉ុន្តែត្រូវបានរឹតបន្តឹង ដោយហាមទាំងមនុស្ស និងរថយន្តឆ្លងកាត់ចេញ-ចូលប្រទេសថៃ លើកលែងតែអ្នកជំងឺសង្គ្រោះបន្ទាន់ និងសិស្សសាលា។
- រដ្ឋបាលខេត្តឧត្តរមានជ័យបន្តបិទរហូតដល់មានការសម្រេចសារជាថ្មីពីថ្នាក់ដឹកនាំ។
- អាជីវករបើកតូបលក់ដូរផ្សារជប់គគីរជាប់ព្រំដែនក្នុងទឹកដីខ្មែរ ចំនួន ២០តូប ក្នុងចំណោមតូបសរុបចំនួន ២០តូប។
- នៅវេលាម៉ោង ១៥:១០នាទីរសៀល កងកម្លាំងសមត្ថកិច្ចប្រចាំការជួរមុខបានជួបចរចារជាមួយភាគីថៃនៅមាត់ច្រក ស្ដីពីការជីកលេណដ្ឋានរបស់កងកម្លាំងជួរមុខនៅខាងកើតមាត់ច្រកចម្ងាយ ១០០ម៉ែត្រ។
- សភាពការណ៍សន្តិសុខ មិនមានអ្វីគួរឱ្យកត់សម្គាល់ទ្បើយ។
គួររំលឹកថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ មានពលករចំនួន ២.១២៩នាក់ បានវិញចូលស្រុកវិញ ក្នុងនោះភាគីថៃបានបញ្ជូនពលករខ្មែរសរុបចំនួន ៥៦៧នាក់។ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ តាមច្រកទាំងបី ពុំមានសកម្មភាពនាំចូលបន្លែ ផ្លែឈើ និងប្រេងឥន្ទនៈពីប្រទេសថៃទេ៕

