កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបានធ្វេីតេស្តទឹកនោមស្វែងរកសារធាតុញៀនលើអ្នកបេីកបររថយន្ដធុនធំចំនួន ១១នាក់ ជាលទ្ធផលវិជ្ជមានម្នាក់។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងផ្នែកចរាចរណ៍ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដាក់គោលដៅនៅចំណុចគីឡូម៉ែត្រលេខ ១៨១-១៨២ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីធ្វេីតេស្តទឹកនោមស្វែងរកសារធាតុញៀនលើអ្នកបេីកបររថយន្ដធុនធំ ចំនួន១១នាក់ ជាលទ្ធផលវិជ្ជមានម្នាក់ (មានសារធាតុញៀន) ។

ជនសង្ស័យមានឈ្មោះ ឈុំ សុភាព ភេទប្រស ឆ្នាំកំណើត១៩៩៨ មានស្រុកកំណើត ភូមិច្រេះ ឃុំត្របែក ស្រុកកំចាយមា ខេត្តព្រៃវែង ។ មានទីលំនៅបច្ចុប្បន្នភូមិអូរស្មាច់ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្ដមានជ័យ ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅមណ្ឌលកែប្រែស្រុកស្ទឹងហាវ ៕

Share.