ក្រុមបាល់ទះជម្រើសជាតិជប៉ុន បាន​យក​ឈ្នះ​បារាំង ក្នុង​លទ្ធផល ៣-២ ក្នុង​ប្រកួតទី៦ មុន​ជួបអ៊ុយក្រែន ក្នុងពានរង្វាន់​បាល់ទះ​បុរស​កម្រិត​ពិភពលោក FIVB Men’s Volleyball Nations League 2025 នៅ​ថ្ងៃទី២៧ មិថុនានេះ។

ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ឈរលេខ៣ តាមពីក្រោយក្រុមបាល់ទះជម្រើសជាតិស្លូវើនី ប៉ូឡូញ និងប្រេស៊ីលក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ៤ ចាញ់២ មាន១១ពិន្ទុ។

ឆ្លង​កាត់ ៦ប្រកួត​រួម​មករបស់ក្រុមបាល់ទះជម្រើសជាតិជប៉ុន​ រួម​មាន៖

  • ចិន ០-៣ ជប៉ុន (២៣–២៥ ១៤–២៥ ២២–២៥)
  • ប៉ូឡូញ ៣-១ ជប៉ុន (២៧–២៥ ២៥–២២ ១៨–២៥ ៣៩–៣៧)
  • ជប៉ុន ៣-០ ស៊ែប៊ី (២៥–២០ ២៥–២៣ ២៦–២៤)
  • ហូឡង់ ០-៣ ជប៉ុន (១៨–២៥ ២៣–២៥ ១៨–២៥)
  • ប៉ូលហ្គារី ៣-០ ជប៉ុន (២៧–២៥ ២៥–២៣ ២៥–១៩)
  • បារាំង ២-៣ ជប៉ុន (២២–២៥ ២៥–១៩ ២៥–២២ ២០–២៥ ១១–១៥)

**កម្មវិធីប្រកួត ថ្ងៃទី២៧ មិថុនា នេះ៖

  • អ៊ុយក្រែន ប្រកួត​ជាមួយ ជប៉ុន
  • ប៉ុលហ្គារី ប្រកួត​ជាមួយ ស្លូវើនី
  • ចិន ប្រកួត​ជាមួយ អ៊ីតាលី
  • កាណាដា ប្រកួត​ជាមួយ ប៉ូឡូញ
  • អាហ្សង់ទីន ប្រកួតជាមួយ អ៊ីរ៉ង់
  • ហូឡង់ ប្រកួត​ជាមួយ គុយបា

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2025 FIVB Volleyball Men’s Nations League​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បានចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី១១ មិថុនា ដល់ថ្ងៃទី៣ សីហា ២០២៥ ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៨ក្រុម ធ្វើឡើង​នៅប្រទេសចិន។

ក្រុម​ទាំង​១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League ប៉ូឡូញ, ជប៉ុន, ប្រេស៊ីល, អ៊ីតាលី, ស្លូវេនី, កាណាដា, អ៊ុយក្រែន, ចិន, បារាំង, ប៊ុលហ្គារី, សហរដ្ឋអាមេរិក, មាន​អាហ្សង់ទីន, អាល្លឺម៉ង់, អ៊ីរ៉ង់, គុយបា, តួកគី, ហុល្លង់, ស៊ែប៊ី។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.