បន្ទាប់ពីទទួលបានជោគជ័យយកឈ្នះក្រុមជម្រើសជាតិនារីកោះហ្គាំ ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ភារកិច្ចបន្តរបស់ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers។

ខណ:*ពូល G ម្ចាស់ផ្ទះកម្ពុជា ជាមួយអារ៉ាប៊ីសាអូឌីត, ហុងកុង និងហ្វីលីពីន។ ការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីហុងកុង នៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ដោយឡែកសម្រាប់ការប្រកួតវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតាមប្រទេសដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះ ទាំង៨ពូល។
*ពូល A ម្ចាស់ផ្ទះ ហ្សកដានី

*ពូល B ម្ចាស់ផ្ទះថៃ

*ពូល C ម្ចាស់ផ្ទះមីយ៉ាន់ម៉ា

*ពូល D ម្ចាស់ផ្ទះឥណ្ឌូណេស៊ី

*ពូល E ម្ចាស់ផ្ទះវៀតណាម

*ពូល F ម្ចាស់ផ្ទះអ៊ូបេគីស្ថាន

*ពូល H ម្ចាស់ផ្ទះតាជីគីស្ថាន

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ AFF Women’s Cup 2024 ក្រោយយកឈ្នះក្រុនារីកម្ពុជា ក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន New Laos National Stadium នៅរាត្រីថ្ងៃទី៥ ធ្នូ ២០២៤៕

