ការប្រកួត​ពាន​រង្វាន់​លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវ​កាលថ្មី​ឆ្នាំ ២០២៥-២៦ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​សីហា ស្រប​ពេល​គូ​បើក​ឆាក​គឺ​ជាការជួប​គ្នា​រវាង ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ជា​មួយ បឹងកេត ខណ:កង​យោធពល​ខេមរភូមិន្ទ ទទួល​ វិសាខា និងនៅ​ថ្ងៃ​អាទិត្យ ទី១០ ខែ​សីហា មាន​៣​គូ​ទៀត។

មុន​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី មកទស្សនាវីដេអូនីតិវិធីពាន​រង្វាន់​លីគកំពូលកម្ពុជា Cambodian Premier Leauge​ឆ្នាំ ២០២៥-២៦៖


ការប្រកួត​ពាន​រង្វាន់​លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវ​កាលថ្មី​ឆ្នាំ ២០២៥-២៦ នឹង​​អនុញ្ញា​ឱ្យ​​ក្លិប​អាច​ចុះ​ឈ្មោះ​កីឡាករ​បរទេស​បាន​ចំនួន ៦ នាក់ ដោយ​មិន​កំណត់​កីឡាករ​បរទេស​នោះ​មកពី​ប្រទេស​ណា តំបន់​ណា ឬ​ទ្វីប​ណា​ទេ។ នេះបើយោង​តាម​ការ​បញ្ជាក់​របស់លោក Petter Koo នាយក​​គ្រប់​គ្រង​ទូទៅ ក្រុម​ហ៊ុន ខេមបូឌានព្រីមៀរលីគ កាល​ពី​រសៀល​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ ២០២៦។

គួរបញ្ជាក់ថា ការប្រកួត​ពាន​រង្វាន់​លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវ​កាលថ្មី​ឆ្នាំ ២០២៥-២៦ មាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

កម្មវីធីប្រកួត លីគកំពូលកម្ពុជា រដូវ​កាលថ្មី​ឆ្នាំ ២០២៥-២៦ សប្ដាហ៍ទី១៖

Share.