កណ្ដាល៖ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ មន្ទីពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សាខា ក.ប.ប. ខេត្តកណ្ដាល បានសហការជាមួយសាខាគយ និងរដ្ឋាករខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យបន្លែ និងផ្លែឈើនាំចូល តាមរថយន្តដឹកទំនិញ នៅច្រកទ្វាអន្តរជាតិជ្រៃធំ។

ក្នុងឱកាសនោះ ក្រុមមន្ត្រីជំនាញបានជ្រើសរើសយកសំណាកគំរូចំនួន ២២ ប្រភេទ ដូចជា ស្លឹកខ្ទឹម ប៉េងប៉ោះ ការ៉ុត ម្រះ មើមឆៃថាវ ខ្ទឹមបារាំង ម្ទេសម៉ាឡេ ម្ទេសហាវ៉ៃ សណ្ដែកបារាំងបៃតង ជាដើម ដើម្បីធ្វើតេស្តបឋមស្វែងរកវត្តមានសំណល់ថ្នាំកសិកម្ម។

លទ្ធផលបង្ហាញថា មានសំណាកចំនួន៤ ប្រភេទ ដែលរកឃើញវត្តមានសំណល់ថ្នាំកសិកម្ម ក្នុងនោះរួមមាន៖ស្លឹកខ្ទឹម, មើមខ្ទឹមក្រហម, ផ្លែក្រូចឆ្មារ,សណ្ដែកហោឡាំងតាវ, សំណាកទាំងនេះត្រូវបានផ្ញើទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើវិភាគលម្អិតបន្ថែម ស្វែងរកអនុលោមភាព និងបន្តដំណើរការតាមនីតិវិធី។

សកម្មភាពនេះបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដើម្បីធានាសុវត្ថិភាពអាហារដល់ប្រជាពលរដ្ឋ និងការគ្រប់គ្រងគុណភាពទំនិញនាំចូលឱ្យបានមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

អត្ថបទ៖ ចតុម្មុខ

Share.