ជំនន់ទឹកភ្លៀងជន់លិចភ្លាមៗ នៅតំបន់ បាន មែ ប៉ាវ (Ban Mae Pao) លិចផ្ទះសម្បែងជាច្រើនខ្នង នៅភូមិ១៦ សង្កាត់លេខ២ ឃុំ ស៊ុប ប៉ោវ (Sop Pao) ស្រុក ផាយ៉ាវ (Phayao) ក្រុងមឿងរ៉ៃ ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ គិតត្រឹមវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ស្ថានភាពទឹកហក់ឡើងកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នាថ្ងៃសុក្រ ទី២៧​ ខែមិថុនា ឆ្នាំ២០២៥។

ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរតាំងពីយប់ថ្ងៃព្រហស្បតិ៍ រហូតដល់ព្រឹកថ្ងៃសុក្រ នេះ បានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំងក្លាហូរចុះពីលើភ្នំឆ្លងកាត់ស្រុក ផាយ៉ា មឿងរ៉ៃ និងស្រុក វៀងឆៃ រួមទាំងស្រុកមួយចំនួនទៀតនៅក្នុងខេត្តឈៀងរ៉ៃ។

ប្រជាជនរស់នៅតំបន់រងគ្រោះទាំងអស់ត្រូវបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់៕

ប្រភព៖ The Nation

Share.