ក្លិបបាល់ទះ Taichung Win Streak របស់តៃវ៉ាន់ នៅថ្ងៃទី២៧ មិថុនានេះ បានបញ្ជាក់នៅលើទំព័រហ្វេកបុករបស់ខ្លួន សម្រេចបន្តកុងត្រាថ្មី ជាមួកីឡាករកម្ពុជា វឿន វាសនា ដើម្បីជួយក្រុម ត្រៀមប្រជែងពានរង្វាន់លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាលថ្មី ឆ្នាំ២០២៥-២៦។

រំលឹកថា ក្នុងការទៅប្រកបអាជីពបាល់ទះនៅតៃវ៉ាន់ វឿ វាសនា បានជួយឱ្យក្រុម Win Streak ឈ្នះជើងឯក នៃលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League ចំនួន ២ឆ្នាំជាប់គ្នា កាលពីរដូវកាល ឆ្នាំ២០២៣-២៤ និងនៅរដូវកាលឆ្នាំ២០២៤-២៥។

គួរបញ្ជាក់ ថាក្រុមបាល់ទះ Taichung Win Streak បានខ្ចីជើងកីឡាករ វឿន វាសនា ពីក្លិបបាល់ទះវិសាខា កាលពីឆ្នាំ២០២៣ ជាមួយកិច្ចសន្យារយ:ពេល ២ឆ្នាំ បូកជាមួយថ្លៃនឿយហត់ ថ្លៃធ្វើដំណើរ ស្នាក់នៅ ហូបចុក និងអត្ថប្រយោជន៍ផ្សេងទៀតប្រមាណខ្ទង់ម៉ឺនដុល្លារអាមេរិក៕


