ក្រោយធ្វើម្ចាស់ផ្ទះជើងឯកប្រចាំទ្វីប Nation Cup បាល់ទះនារីវៀតណាម កំពុងរៀបចំនពានរង្វាន់បាល់​ទះមួយ​មាន​ឈ្មោះថា VTV International Women’s Volleyball Cup ឆ្នាំ២០២៥ ដែលមាន​ប្រាក់រង្វាន់​១ម៉ឺន​២ពាន់​ដុល្លារ​អាមេរិក ត្រៀម​ចាប់​ផ្តើម​ប្រកួតហើយ។

នេះជាក្រុមចូលរួម បែងចែកជា ២ពូល ៖

ពូល A

ទី១) ក្រុមជម្រើសជាតិវៀតណាម

ទី២) ក្រុមជម្រើសជាតិអូស្រ្ត

ទី៣) ក្រុម Sichuan (ចិន)

ទី៤) ក្រុម Petro Gazz Angels (ហ្វីលីពីន)

ពូល B

ទី១) ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២១ឆ្នាំ

ទី២) ក្រុមជម្រើសជាតិថៃ អាយុក្រោម ២១ឆ្នាំ

ទី៣) ក្រុម ចិនតៃប៉ិ

ទី៤) ក្រុម Korabelka (រុស្ស៊ី)

កម្មវិធីប្រកួតថ្ងៃបើកឆាក ទី២៨ ខែមិថុនា ឆ្នាំ២០២៥

ប្រាក់រង្វាន់ ពានរង្វាន់បាល់ទះ 2025 VTV International Women’s Volleyball Cup ៖

  • ជើង​ឯក ១២.០០០ ដុល្លារ
  • ជើងរង ៧០០០ ដុល្លារ
  • ចំណាត់ថ្នាក់លេខ៣ ៥.០០០ ដុល្លារ
  • ចំណាត់ថ្នាក់លេខ៤ ២.០០០ ដុល្លារ

ពានរង្វាន់បាល់ទះ 2025 VTV International Women’s Volleyball Cup គ្រោងនឹងចាប់ផ្តើមការ​ប្រកួតជាផ្លូវការ​នៅថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ មាន៨ក្រុម ចូលរួមប្រកួត ធ្វើឡើងនៅខេត្ត Vĩnh Phúc ប្រទេសវៀតណាម។

សម្រាប់ពានរង្វាន់ VTV International Women’s Volleyball Cup បង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ដោយ​ក្រុម​តំណាងប្រទេសវៀតណាម ឈ្នះជើងឯកច្រើនជាងគេចំនួន ៦លើក នៅឆ្នាំ២០០៧, ២០០៩, ២០១០, ២០១៤, ២០១៨ និងឆ្នាំ២០២៣៕

Share.