លោកបណ្ឌិតលើកឡើងថា ថៃកំពុងតែមិនដឹងថា គួរដើរទៅតាមផ្លូវណាកំពុងតែជួបការច្របូកច្របល់ កំពុងតែឆ្លេឆ្លារកំពុងតែស្លន់ស្លោ ហើយរកគំនិតគិតអីមិនឃើញគិតតែពីរឿងអវិជ្ជមានទាញភ្ជាប់ប្រទេសនេះប្រទេសនោះឲ្យប្រឡូកប្រឡាក់ជាមួយភក់ជ្រាំដែលកំពុងតែគ្របដណ្ដប់ទៅលើខ្លួនតែប៉ុណ្ណឹងឯង។

សំខាន់មួយទៀតបន្ទាប់ពីការផ្សព្វផ្សាយអំពីមជ្ឈមណ្ឌលកាំឆបោកតាមប្រព័ន្ធអនឡាញដ៏ធំនៅក្នុងតំបន់អាស៊ីរបស់ថៃនឹងបញ្ហាផ្សេងៗទៀត និងបណ្ដាប្រទេសមួយចំនួនគេបានណែនាំដល់ប្រជាជនរបស់គេថាសូមឱ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការចូលទៅកាន់ប្រទេសថៃ ទី១ គឺរឿងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ និងរឿងទីពីរពាក់ព័ន្ធនឹងបញ្ហាភេរវកម្មដែលកើតឡើងបន្តបន្ទាប់នៅភាគខាងត្បូងការប៉ះគ្នាជាមួយភូមាយ៉ាងក្ដៅគុក ការរកឃើញលើគ្រឿងផ្ទុះជាបន្តបន្ទាប់នៅក្នុងប្រទេសថៃជាដើម ដែលជារឿងគេត្រូវប្រុងប្រយ័ត្នចំពោះប្រជាជនរបស់គេ ណែនាំប្រជាជនរបស់គេ។ អញ្ចឹងហើយកន្លងមក អ្នកកាសែតថៃមួយចំនួនកំពុងតែតែបង្វែឲ្យបណ្ដាប្រទេសនៅលើពិភពលោកក្នុងតំបន់ហ្នឹងគឺមើលឃើញថាខ្លួនដែលស័ក្ដិសម តែផ្ទុយទៅវិញ គឺខ្លួនពោរពេញដោយភក់ជ្រាំប៉ុណ្ណោះ។




ជាការឆ្លើយតប កម្ពុជាមានឆន្ទៈខ្ពស់លើការការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ និងជួញដូរមនុស្ស តាំងអាណត្តិទី៦ មកដល់បច្ចុប្បន្ន នៅក្នុងអាណត្តិទី៦ កម្ពុជាបានបង្កើតគណៈកម្មការចំពោះកិច្ច នៅអំឡុងឆ្នាំ២០១៩ ដែលជាឆន្ទៈដ៏មុតមាំរបស់កម្ពុជា នៅក្នុងការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ និងជួញដូរមនុស្ស។ នេះសបញ្ជាក់ឲ្យឃើញថាកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបទល្មើស អនឡាញ និងការជួញដូរមនុស្ស តាំងពីដើមមកដល់ពេលបច្ចុប្បន្ននេះ។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា គណៈកម្មការនេះទទួលបានប្រសិទ្ធភាពជាបន្ដបន្ទាប់ ហើយបានកែសម្រួលសមាសភាពនឹងបន្តពង្រឹងពង្រីកក៏ដូចជាប្រតិបត្តិការរបស់ខ្លួនដើម្បីប្រឆាំងបទល្មើសឆបោកតាមអនឡាញ ដែលកម្ពុជា ជាជនរងគ្រោះពីបណ្ដាប្រទេសជឿនលឿនជាពិសេសពីបណ្តាបណ្ដាញចែកចាយពីប្រទេសថៃនេះតែម្ដង។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្ដេចមហាបវរធិបតីបានប្រកាសគណកម្មការចំពោះកិច្ចជាន់លើគណកម្មការនេះ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានដឹកនាំផ្ទាល់ ដែលសបញ្ជាក់ឲ្យឃើញពីឆន្ទៈមោះមុតនៅក្នុងការដោះស្រាយ។ ទន្ទឹមនឹងនេះកម្ពុជាក៏បានបង្កើតគណៈកម្មាជិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាំងពីអាណត្តិមុនហើយបន្តអនុវត្តប្រតិបត្តិការរហូតដល់អាណត្តិនេះ ដែលក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់សេចក្ដីទុកចិត្តដល់ក្រសួងមហាផ្ទៃ ដែលមានឯកឧត្តមអភីសន្ដិបណ្ឌិត ស សុខា ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយក៏ជាប្រធានគណៈកម្មការនេះតែម្ដង ដែលសបញ្ជាក់ឲ្យឃើញថា កម្ពុជាមានឆន្ទៈពិតប្រាកដ សុច្ចរឹតហើយរួមដៃជាមួយនឹងតំបន់ និងពិភពលោក ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។

ឆន្ទៈកម្ពុជានេះផ្ទុយពីប្រទេសមួយចំនួនដែលព្យាយាមបាចភក់ជ្រាំ ទៅបណ្ដាប្រទេសផ្សេងៗដែលជាការពិតខ្លួនឯងគឺជាមជ្ឈមណ្ឌលឧក្រិដ្ធកម្មឆបោកតាមប្រព័ន្ធអនឡាញដ៏ធំជាងគេនៅតំបន់អាស៊ី ហើយមិនហ៊ានទៅតទល់ជាមួយនឹងបណ្ដាសារព័ត៌មានអន្តរជាតិល្បីៗ ដែលគេបង្ហាញការពិត ខណៈខ្លួនឯងមិនទាន់បង្ហាញអំពីរបាយការណ៍បកស្រាយទៅកាន់អង្គការសហប្រជាជាតិ ដែលទាមទារឲ្យបកស្រាយឆ្លើយបំភ្លឺមិនទាន់ទាំងមានព័ត៌មានពីបញ្ហានេះផង។

