បន្ទាយមានជ័យ៖ រយៈពេល៥ថ្ងៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកទទួលពលករបានជាង១ម៉ឺននាក់ និងពលករថៃចេញទៅជាង២ពាន់នាក់ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ខេត្តបន្ទាយមានជ័យ។




លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ រយៈពេល៥ថ្ងៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ទទួលពលករខ្មែរបានជាង១ម៉ឺននាក់ ចាប់ពីថ្ងៃទី២៤ដល់២៨ ខែមិថុនា ឆ្នាំ២០២៥ មានចំនួន១,០៦១៧នាក់ ស្រី៥,១៤៩នាក់ និងម៉ូតូរថយន្តជិត៥០០គ្រឿង និងពលរដ្ឋថៃចេញពីកម្ពុជាទៅថៃវិញមានចំនួន១,៨០០នាក់ ស្រី៩២៤នាក់។


លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃបានប្រាប់ថា៖ ស្ថានការព្រំដែនកម្ពុជា.ថៃភាគីថៃបានបន្ថយម៉ោង និងបិទច្រកព្រំដែនថៃដោយ(ឯកតោភាគី)កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ដែលបន្ថយពេលវេលាចេញ.ចូលថៃបើកចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច កម្ពុជាបើកចេញ.ចូលពីម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច ហើយសម្រួលដល់សិស្សចេញ.ចូលនិងអ្នកជម្ងឺចេញ.ចូលបន្ថែមចាបពីម៉ោង៦ដល់ម៉ោង៨ព្រឹកល្ងាច ពីម៉ោង៥ដល់៦ល្ងាច។




លោកបានបញ្ជាក់ថា៖ ចំពោះស្ថានការណ៍៣ទៅ៤ថ្ងៃ គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបានបើកចាប់ពីម៉ោង៨ព្រឹក បិទនៅម៉ោង៤រសៀល តែភាគីកម្ពុជាមិនមានបទបញ្ជាឲ្យបើកទេ តែសម្រួលដល់ប្រជាពលរដ្ឋទាំងពីរប្រទេសចូលទៅកាន់ប្រទេសរៀងខ្លួនវិញ ដែលខាងកម្ពុជាឃើញមានក្រុមការងារចម្រុះរងចាំទទួល និងដឹកជញ្ជូនដល់លំនៅដ្ឋាន៕
