កម្ពុជា កំពុងទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers សម្រាប់ពូល G ជាមួយអារ៉ាប៊ីសាអូឌីត, ហុងកុង និងហ្វីលីពីន។ ខណ:ការប្រកួតដំបូងរបស់ពួកគេបានស្មើជាមួយក្រុមនារីហុងកុង។

សម្រាបលទ្ធផលនេះបានធ្វើឱ្យអ្នកគាំទ្រកំពុងមានការចាប់អារម្មណ៍ពីភាពរីកចម្រើសគុណភាពនៃការលេង។ ដូចនេះថ្ងៃនេះសារព័ត៌មានត្រយង សូមបង្ហាញពីចំណាត់ថ្នាក់របស់ក្រុមនារីទាំង ៣ផ្សេងទៀតតាមរយ:គេហទំព័រ FIFA.Com គិតត្រឹមថ្ងៃទី៣០ មិថុនានេះ ដែលនៅរួមពូលជាមួយកម្ពុជា ថាកំពុងស្ថិតនៅកម្រិតណា?
**ក្រុមនារីកម្ពុជា ឈរចំណាត់ថ្នាក់លេខ ២៣ ខណ:នៅអាស៊ីអាគ្នេយ៍ ឈរចំណាត់ថ្នាក់លេខ ១១៨ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) ប្រចាំខែមិថុនា ឆ្នាំ២០២៥។

**ក្រុមនារីអារ៉ាប៊ីសាអូឌីត ឈរចំណាត់ថ្នាក់លេខ ៣៧ ខណ:នៅអាស៊ីអាគ្នេយ៍ ឈរចំណាត់ថ្នាក់លេខ ១៦៥ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) ប្រចាំខែមិថុនា ឆ្នាំ២០២៥។

**ក្រុមនារីហុងកុង ឈរចំណាត់ថ្នាក់លេខ ១៥ ខណ:នៅអាស៊ីអាគ្នេយ៍ ឈរចំណាត់ថ្នាក់លេខ ៨០ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) ប្រចាំខែមិថុនា ឆ្នាំ២០២៥។

**ក្រុមនារីហ្វីលីពីន ឈរចំណាត់ថ្នាក់លេខ ៧ ខណ:នៅអាស៊ីអាគ្នេយ៍ ឈរចំណាត់ថ្នាក់លេខ ៤១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) ប្រចាំខែមិថុនា ឆ្នាំ២០២៥។

ការប្រកួតទី២ ក្នុងវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers របស់ក្រុមនារីកម្ពុជា នៅថ្ងៃទី០២ កក្កដា នឹងត្រូវជួបក្រុមនារីហ្វីលីពីន ខណ:នៅថ្ងៃទី៥ កក្កដា ជួបអារ៉ាប៊ីសាអូឌីត ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕

