ដោយសារតែស្ថានភាពប្រទេសទាំងពីរកំពុងប្រឈមមុខដាក់គ្នារឿងព្រំដែន ទើបក្លិបបាល់ទាត់ណាហ្គាវើល សមាជិកលីគកំពូលកម្ពុជា ដែលមានលោក Thetsak Chaiman ជនជាតិថៃ ជានាយកបច្ចេកទេស បានលុបចោលគម្រោងធ្វើដំណើរទៅប្រកួតកម្ដៅសាច់ដុំ Pre Season នៅប្រទេសថៃ ប្តូរទៅប្រទេសវៀតណាម ជំនួសវិញ។

សូមជម្រាបថា ក្លិបបាក់ទាត់ណាហ្គាវើលដ៍ គ្រោងនឹងមកធ្វើដំណើរទៅប្រទេសថៃ ដើម្បីបោះជម្រំហ្វឹកហាត់ មុនបើករដូវកាលថ្មី ពានរង្វាន់នានាក្នុងស្រុក រដូវកាលថ្មីឆ្នាំ២០២៥-២៦ ហើយគ្រោងនឹងប្រកួតកម្តៅសាច់ដុំជាមួយក្រុមនៅលីគកំពូលថៃ ដូចជា៖ ក្រុម True Bangkok United, Uthai Thani Rayong និង ក្រុម Police Tero ជាដើម ។

យ៉ាងណាមិញក្លិបដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ មួយនេះនឹងប្តូរទៅហ្វឹកហាត់នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ជំនួសវិញក្នុងដំណើរ Pre Season មុនបើករដូវកាលឆ្នាំ២០២៥-២៦ ៕

Share.