អន្តរជាតិ៖ តាមការចេញផ្សាយដោយសារព័ត៌មាន Khaosod ឱ្យដឹងថា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ នៅប្រទេសថៃកើតមានករណីបាញ់បោះជាង ២០ គ្រាប់ រវាងអ្នកលក់បារីអេឡិចត្រូនិចខុសច្បាប់ និងប៉ូលិសតំបន់ បាពូន ស្រុកមឿង ខេត្ត Pathum Thani បង្កឱ្យភ្ញាក់ផ្អើលប្រជាជនរស់នៅក្នុងតំបន់នោះ។

ហេតុការណ៍កើតឡើង នៅពេលដែលប៉ូលិសសស៊ើបអង្កេតនៅប៉ុស្ដិ៍នគរបាល Pak Khlong Rangsit ខេត្ត Pathum Thani ចុះបង្ក្រាបគ្រឿងញៀន ដោយបានបោកបញ្ឆេតឱ្យអ្នកលក់បារីអេឡិចត្រូនិចខុសច្បាប់ និងបណ្ដាញផ្សេងទៀតមកជួបតាមការណាត់នៅមុខហាងលក់អីវ៉ាន់មួយកន្លែង ដើម្បីងាយស្រួលទិញដូរ។ ក្នុងហេតុការណ៍នេះ កើតមានករណីបាញ់បោះតទល់គ្នារវាងប៉ូលិស និងអ្នកលក់បារី បណ្ដាលឱ្យប៉ូលិស ២ នាក់របួសធ្ងន់។ ប៉ូលីសម្នាក់មានអាយុ ២៨ ឆ្នាំ រងរបួសត្រង់ពោះ និងប៉ូលិសម្នាក់ទៀតមានវ័យ ៥៨ ឆ្នាំ រងបួសត្រង់ជើង និងបរិវេណក្បែរប្រដាប់ភេទ។

ក្រោយកើតហេតុ ប៉ូលិសទាំង ២ នាក់ត្រូវបានក្រុមជួយសង្គ្រោះបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Krung Siam ។ រីឯនៅកន្លែងកើតហេតុក៏បានរកឃើញសំបកគ្រាប់កាំភ្លើងដែលទំហំជាង​២០​៩​មិល្លីម៉ែត្រ ក្នុងនោះនៅក្នុង​ចំណោម ២០ គ្រាប់ មានគ្រាប់កាំភ្លើង ២គ្រាប់បានបាញ់ទម្លុះកញ្ចក់់ហាងលក់ទំនិញផងដែរ៕

Share.