កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្លិបបាល់ទាត់ PT Prachuap FC សមាជិកលីគកំពូលថៃ បានប្រកាសនាំចូល Nick Taylor អតីតកីឡាករព្រះខ័នរាជស្វាយរៀង និងជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ជាផ្លូវការ ត្រៀមសម្រាប់ពានរង្វាន់លីគកំពូលថៃ រដូវកាល ២០២៥-២៦។

ដូច្នេះ Nick Taylor ក្លាយជាសមាជិកក្រុមជម្រើសជាតិកម្ពុជាទី២ ប្រកបអាជីពបាល់ទាត់នៅក្រៅប្រទេស បន្ទាប់ពី Andrés Nieto អតីតកីឡាករភ្នំពេញក្រោន យល់ព្រមចូលរួមក្លិប Bhayangkara Presisi Lampung FC សមាជិកលីគកំពូលឥណ្ឌូណេស៊ី ក្រោយបញ្ចប់រដូវកាល ២០២៤-២៥។

យ៉ាងណាមិញ Ose Takaki ក៏អាចក្លាយជាសមាជិកក្រុមជម្រើសជាតិកម្ពុជាទី៣ ចេញទៅប្រកបអាជីពបាល់ទាត់នៅក្រៅប្រទេស សម្រាប់រដូវកាល ២០២៥-២៦ បន្ទាប់ពីចាកចេញពីភ្នំពេញក្រោន៕



Share.