បាងកក៖  នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីថៃលោកស្រី ​ផែថងថាន ត្រូវបានតុលាការធម្មនុញថៃ នឹងពិចារណាលើញត្តិទាមទារដកតំណែងនាយករដ្ឋមន្ត្រីថាតើត្រូវទទួលយកញត្តិមួយប្រឆាំងលោកស្រី Paetongtarn Shinawatra ដែរឬក៏យ៉ាងណា។ នេះបើតាមកាសែតថៃ Bangkok Post បានចេញផ្សាយនៅថ្ងៃទី០១ ​ខែ កក្កដា ឆ្នាំ២០២៥នេះ។

ញត្តិដែលសមាជិកព្រឹទ្ធសភាចំនួន ៣៦រូប ស្នើឱ្យតុលាការស៊ើបអង្កេតលើវីដេអូឃ្លីបដែលលេចធ្លាយរវាងលោកស្រី ផែថងថាន និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងស្នើឱ្យមានការព្យួរតំណែងលោកស្រី ក្នុងអំឡុងតុលាការពិចារណាលើសំណុំរឿងនេះ។

នៅក្នុងកិច្ចសន្ទនាដែលបានបែកធ្លាយនោះ គេស្តាប់ឬលោកស្រី Paetongtarn Shinawatra រិះគន់មេបញ្ជាការភូមិភាគ២របស់ថៃ និងចាត់ទុកមេបញ្ជាការរូបជាសត្រូវម្នាក់ ខណៈមានជំហររាបសាចំពោះ សម្ដេចតេជោ ដោយប្រាប់ថាបានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើតាមសំណើរបស់សម្ដេច។ លោកស្រី Paetongtarn ត្រូវបានចោទប្រកាន់ថាអសមត្ថភាព និងខ្វះភាពសុចរិត តាមមាត្រា១៦០ វាក្យខណ្ឌទី៤ ទី៥ នៃរដ្ឋធម្មនុញ្ញថៃ។ ញត្តិដដែលនោះក៏បានចោទប្រកាន់ថាលោកស្រីមិនមានភាពស្មោះត្រង់ និងបានបំពានធ្ងន់ធ្ងរលើក្រមសីលធម៌ស្ដង់ដារ។

លោក Stithorn Thananithichot ជានាយកការិយាល័យនុវានុវត្តន៍សម្រាប់ប្រជាធិបតេយ្យនៃវិទ្យាស្ថាន King Prajadhipok’s Institute បានប្រាប់កាសែត Bangkok Post ថា ការព្យួរតំណែងលោកស្រី Paetongtarn អាចរំងាប់កំហឹងប្រជាជនថៃជាបណ្ដោះអាសន្ន។ ផ្ទុយទៅវិញ បាតុកម្មតវ៉ាអាចនឹងផ្ទុះរាលដាលកាន់តែធំ ហើយនយោបាយអាចនឹងកាន់តែឡើងកម្ដៅ ប្រសិនបើលោកស្រីមិនត្រូវបាន ព្យួរតំណែងទេនោះ៕

Share.