បន្ទាប់ពីប្រកួតរយ:ពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី១ កក្កដា ពេលនេះបានរកឃើញចំណាត់ថ្នាក់ក្រុមដែលត្រូវជួបគ្នានៅវគ្គ ៨ក្រុម (Quarterfinals) ពានរង្វាន់ VTV International Women’s Volleyball Cup ឆ្នាំ២០២៥។

ចំណាត់ថ្នាក់បញ្ចប់ប្រកួតក្នុងពូល៖


រូបមន្តប្រកួត៖ ដោយក្រុមលេខ១ ពូល A ជួបក្រុមលេខ៤ ពូល B លេខ ២ ពូល A ជួប លេខ៣ ពូល B និង និងលេខ៣ ពូល A ជួប លេខ២ ពូល B ខណ:លេខ ៤ ពូល A ជួប លេខ១ ពូល B។ ការប្រកួតវគ្គនេះ ធ្វើឡើងនៅថ្ងៃទី៣ កក្កដា ២០២៥។

ប្រាក់រង្វាន់ ពានរង្វាន់បាល់ទះ 2025 VTV International Women’s Volleyball Cup ៖
- ជើងឯក ១២.០០០ ដុល្លារ
- ជើងរង ៧០០០ ដុល្លារ
- ចំណាត់ថ្នាក់លេខ៣ ៥.០០០ ដុល្លារ
- ចំណាត់ថ្នាក់លេខ៤ ២.០០០ ដុល្លារ
ពានរង្វាន់បាល់ទះ មាន ៨ក្រុមចូលរួមប្រជែងពាន៖ ក្រុមជម្រើសជាតិវៀតណាម, ក្រុមជម្រើសជាតិអូស្រ្ត, ក្រុម Sichuan (ចិន), ក្រុម Petro Gazz Angels (ហ្វីលីពីន), ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២១ឆ្នាំ, ក្រុមជម្រើសជាតិថៃ អាយុក្រោម ២១ឆ្នាំ, ក្រុម ចិនតៃប៉ិ និងក្រុម Korabelka (រុស្ស៊ី) ចាប់ផ្តើមនៅថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឡើងនៅខេត្ត Vĩnh Phúc ប្រទេសវៀតណាម។
សម្រាប់ពានរង្វាន់ VTV International Women’s Volleyball Cup បង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ដោយក្រុមតំណាងប្រទេសវៀតណាម ឈ្នះជើងឯកច្រើនជាងគេចំនួន ៦លើក នៅឆ្នាំ២០០៧, ២០០៩, ២០១០, ២០១៤, ២០១៨ និងឆ្នាំ២០២៣៕


