សិមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា នៃក្រសួងឧស្សាហកម្ម ដើម្បីជម្រុញកំណើនផលិតភាពក្នុងស្រុកឲ្យកាន់តែមានភាពវិវឌ្ឍន៍ឈានទៅស្តង់ដាអន្តរជាតិ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព”ស៥” ប្រចាំឆ្នាំ២០២៥ ដល់ក្រុមហ៊ុន សហគ្រាសដែលមានបំណងចូលរួមប្រកួតប្រជែង ។
ក្ខាសាលានេះ បានធ្វើឡើងស្របពេលកម្ពុជាកំពុងត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ។ នោះ គឺជាការផ្លាស់ប្តូរដ៏សំខាន់ ហើយជោគជ័យនៃការផ្លាស់ប្តូរនោះទៀត គឺពឹងផ្អែកយ៉ាងខ្លាំងលើសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការផលិត ផ្តល់សេវា បង្កើតការងារ និងជំរុញកំណើន ។ វគ្គបណ្តុះបណ្តាល ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ មិថុនា ២០២៥ បានអញ្ជើញចូលរួមជាអធិបតីបើកដោយ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការនៃក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ នៅក្នុងកម្មវិធីនោះ មានតំ ណាងក្រុមហ៊ុន សហគ្រាសចំនួន ៥០នាក់ បានចូលរួមផ្ទាល់ និង ១៧នាក់ផ្សេងទៀត បានចូលរួមស្តាប់តាមអនឡាញ ដើម្បីស្វែងយល់ពីទិដ្ឋភាពទូទៅ និងប្រវត្តិនៃកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ២០២៥ និងស្វែងយល់ពីអត្ថប្រយោជន៍នៃការអនុវត្ត”ស៥” ។

បើតាមឯកឧត្តមរដ្ឋលេខាធិការ នេះគឺជាមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា នៃក្រសួងឧស្សាហកម្ម ដើម្បីជម្រុញកំណើនផលិតភាពក្នុងស្រុកឲ្យកាន់តែមានភាពវិវឌ្ឍន៍ឈានទៅស្តង់ដាអន្តរជាតិ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព”ស៥” ប្រចាំឆ្នាំ២០២៥ ដល់ក្រុមហ៊ុន សហគ្រាសដែលមានបំណងចូលរួមប្រកួតប្រជែង ។ ដែលក្រសួងបានជំរុញការអនុវត្តមូលដ្ឋានគ្រឹះនៃកំណើនផលិតភាព ដែលគាំទ្រដល់វិស័យឯកជន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងបរិបទសេដ្ឋកិច្ចសាកលដែលកំពុងមានភាពមិនច្បាស់លាស់ ។ ប៉ុន្តែបើទោះជាមានកិច្ចប្រឹងប្រែងពីស្ថាប័នជំនាញបានច្រើនហើយក៏ដោយ ក៏តួលេខនៃការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសនៅមានបរិមាណទាបនៅឡើយ ជាពិ សេសក្រុមហ៊ុន សហគ្រាសពីតាមបណ្តាខេត្ត ដែលកត្តានេះហើយ បាននាំឲ្យឯកឧត្តមសូមធ្វើការអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើន។
យោងតាមរបាយការណ៍លោក អ៊ុំ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ បានបញ្ជាក់ថា កម្មវិធីពាន់រង្វាន់សមិទ្ធផលផលិតភាព«ស៥» បានដំណើរការដោយជោគជ័យអស់រយៈពេលជាង ១០ឆ្នាំមកហើយ តាំងពីឆ្នាំ២០១៣មក ដែលមានមូលដ្ឋានជាផលិតកម្ម និងសេវាកម្ម ដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់នេះ សរុប៨៥មូលដ្ឋាន ក្នុងនោះមាន៤០មូលដ្ឋាន អនុវត្តបានលទ្ធផលល្អ ទទួលបានពានរង្វាន់ប្រចាំឆ្នាំនីមួយៗ ។
កន្លងមកក្រុមហ៊ុន សហគ្រាស ដែលបានចូលរួមកម្មវិធីនេះ បានវិវឌ្ឍន៍ឈានទៅយកស្តង់ដាជាតិ និងអន្តរជាតិ ដោយបានពង្រីកទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង ។ ការជំរុញឲ្យមានការអនុវត្តវិធីសាស្រ្តនេះ បានជួយឲ្យក្រុមហ៊ុន ទទួលបានមកវិញនូវអត្ថប្រយោជន៍ជាច្រើនដូចជា ប្រសិទ្ធភាពការងារ ទីតាំងផលិតមានភាពស្រស់ស្រាយ អនាម័យល្អ កាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ជួយពង្រឹងសមត្ថភាពអ្នកធុរកិច្ចក្នុងដំណើរការអាជីវកម្មប្រកបដោយនិរន្តរភាព ។
គួរបញ្ជាក់ថា ស៥ គឺជាវិធីសាស្រ្តសម្រាប់រៀបចំកន្លែងធ្វើការ ដែលក្លាយមកពីភាសាជប៉ុនប្រាំពាក្យ ដែលប្រែមកជាខ្មែរថា ៖ សម្រិតសម្រាំង, សណ្តាប់ធ្នាប់, ស្តងដា, ស្អាត ឬសម្អាត និងស្ថិតស្ថេរ ៕






