ត្បូងឃ្មុំ÷ ក្រុមអាជីវករលក់នៅខាងមុខផ្សារនាំគ្នារអ៊ូរទាំជាខ្លាំង ព្រោះស៊ូទ្រាំនឹងក្លិនស្អុយ លាយឡំដោយសត្វដង្កូវ ដែលតំកល់កាកសំណល់នៅមុខផ្សារស្ទឹង ស្ថិតក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃុំ លែងបាន ដោយសារតែក្រុមហ៊ុនទុកយូៗពេក។ ដូច្នេះហើយ ពួកគាត់បានស្មើឲ្យថៅកែផ្សារ អាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធជួយពិនិត្យមើលផង ព្រោះពួកគាត់អាចប្រឈមនឹងសុខភាពផ្លូវដង្ហើមរបស់ពួកគាត់ជារៀងរាល់ថ្ងៃ ។




ក្រុមអាជីវករផ្សារស្ទឹងបានលើកឡើងថា ការតស៊ូលក់ដូរនៅជាមួយគំនរសំរាមបែបនេះ ជារៀងរាល់ថ្ងៃ មូលហេតុ ពួកគាត់គ្មានកន្លែងលក់ ចេះតែនាំគ្នាទ្រាំលក់ទៅ ពួកគាត់តែងស្មើសុំឲ្យថៅកែផ្សារជួយប្រមូលសំរាមចេញផង ថៅកែផ្សារ ថារថយន្តខូចកំពុងតែធ្វើ ។
ជាមួយគ្នាអាជីវក ក៏បានស្នើឱ្យអាជ្ញាធរស្រុក បរិស្ថានខេត្ត សូមចុះពិនិត្យមើលផង ចំពោះសំរាមមុខផ្សារទីតាំងជាប់ផ្លូវជាតិលេខ៧ ក៏គ្មានការរៀបចំធុងដាក់ឲ្យបានត្រឹមត្រូវនោះទេ មានក្លិនខ្មោះស្អុយស្ទើរពេញផ្សារទៅ។



ទាក់ទងនឹងបញ្ហានេះ ក្រុមការងារយើងបានទាក់ទងទៅ លោក កែ សារ៉េត ថៅកែវិនិយោគផ្សារ តាមទូរស័ព្ទ ជាច្រើនដង ដើម្បីសុំការបកស្រាយជុំវិញការលើកឡើងរបស់អាជីវកនេះ តែ ខលចូលហើយតែគ្មានអ្នកលើក៕
អត្ថប÷ អាចារ្យលាក់
