ប្រកួតវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers បានបញ្ចប់ការប្រកួតទី២ រួចរាល់ ខណ:ពូល A និងចាប់ផ្ដើមនៅថ្ងៃទី៧ កក្កដា។ ដោយឡែកក្រុមជម្រើសជាតិនារីកម្ពុជា បានបរាជ័យក្រោមថ្វីដៃរបស់ក្រុមនារីហ្វីលីពីន ក្នុងលទ្ធផល ៦-០ នារាត្រីថ្ងៃទី២ ខែកក្កដា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លទ្ធផលសរុប ប្រកួតថ្ងៃទី២ កក្កដា វគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers៖



នេះគឺជាតារាងចំណាត់ថ្នាក់តាមពូល ទាំង ៧ ពីពូល B ដល់ពូល H ក្រោយឆ្លងកាត់បាន ១ប្រកួត៖
**ចំណាត់ថ្នាក់ពូល A និងកម្មវិធីប្រកួតចាប់ផ្ដើមនៅថ្ងៃទី៧ កក្កដានេះ


**ចំណាត់ថ្នាក់ពូល B និងកម្មវិធីប្រកួតបន្ត


**ចំណាត់ថ្នាក់ពូល C និងកម្មវិធីប្រកួតបន្ត


**ចំណាត់ថ្នាក់ពូល D និងកម្មវិធីប្រកួតបន្ត


**ចំណាត់ថ្នាក់ពូល E និងកម្មវិធីប្រកួតបន្ត


**ចំណាត់ថ្នាក់ពូល F និងកម្មវិធីប្រកួតបន្ត


**ចំណាត់ថ្នាក់ពូល G និងកម្មវិធីប្រកួតបន្ត


**ចំណាត់ថ្នាក់ពូល H និងកម្មវិធីប្រកួតបន្ត


គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់នារីកម្ពុជា បន្ទាប់ពីប្រកួតវគ្គជម្រុះពានរង្វាន់កម្រិតអស៊ីនេះរួច ក្រុមនារីកម្ពុជា ក៏ត្រូវមានភារកិច្ចលើឆាកអន្តរជាតិ ២ កម្មវិធីផ្សេងទៀត នៅពាក់កណ្តាលឆ្នាំ ២០២៥ គឺការប្រកួតពានរង្វាន់នារីអាស៊ាន ASEAN Women’s Championship នៅប្រទេសវៀតណាម ចាប់ពីថ្ងៃ ៦ ដល់ទី ៩ ខែសីហា និងចុងក្រោយការប្រកួតកីឡាស៊ីហ្គេម លើកទី ៣៣ នាអំឡុងខែធ្នូ ចុងឆ្នាំ២០២៥នេះ នៅប្រទេសថៃ៕

