សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាប្រកាសជាសាធារណៈថា គណបក្សប្រជាជនកម្ពុជាមានចំណងរឹងមាំ គ្មាននរណាអាចបំបែកបាននោះឡើយ។ក្នុងន័យនេះ សម្តេចបានផ្តាំដល់អ្នកដឹកនាំដឹកនាំបន្តវេនទាំងអស់ធ្វើយ៉ាងណារក្សាឲ្យបាននូវចំណងដ៏រឹងមាំនេះ។

ការថ្លែងរបស់ប្រធានគណបក្សកាន់អំណាចនេះបានធ្វើឡើងនាឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីមមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។

ការថ្លៃរបស់ប្រមុខបក្សកាន់អំណាចនេះ ក៏ជាការឆ្លើយតបទៅនឹងមជ្ឈដ្ឋានមួយចំនួនពិសេសក្រុមប្រឆាំងដែលធ្លាប់បានលើកឡើងជាបន្តបន្ទាប់ថា គណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុង។

ថ្លែងនៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបដែលមានវត្តមាននាឱកាសនោះក្នុងនោះមានទាំងសម្តេចហេង សំរិន សម្តេចក្រឡាហោម ស ខេង សម្តេចទៀ បាញ់និងឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ចាច្រើនរូបទៀត សម្តេចតេជោបញ្ជាក់ជាថ្មីថា អ្នកដែលព្យាយាមបំបែកបំបាក់គណបក្សប្រជាជនកម្ពុជាគឺច្រើនតែ រលាយខ្លួនឯង៕

Share.