ភ្នំពេញ ៖ ក្មេងស្រីអាយុទើប១៧ខែម្នាក់ ខណៈដែលឪពុកម្តាយរវល់តែនៅខាងមុខ កូនស្រីដើរចូលបន្ទប់ទឹក ដាំដូងធ្លាក់ចូលធុង បណ្តាលឱ្យឈ្លក់ លង់ទឹកស្លាប់ ទម្រាំឪពុកម្តាយដឹង ហួសពេលបាត់ទៅហើយ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះឈ្មោះ ពេជ្រ ស្រីនាង អាយុ១៧ខែ រស់នៅក្នុងបន្ទុកគ្រួសារ មានម្តាយឈ្មោះ ង្វៀង ធីអ៊ុក អាយុ៣៧ឆ្នាំ ឪពុកឈ្មោះ ងិន ពេជ្រ អាយុ៤៥ឆ្នាំ នៅកន្លែងកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលឪពុកម្តាយរវល់តែនៅខាងមុខ កូនស្រីនៅលេងក្នយងផ្ទះ លុះស្ងាត់បាត់មិនឃើញកូន ចូលទៅមើលក្នុងផ្ទះ ស្រាប់តែឃើញដាំដូងធ្លាក់ចីលក្នុងទឹក ឈ្លក់លង់ទឹកស្លាប់ទៅវិញ ស្រែកឆោឡោ ផ្អើលពលរដ្ឋក្បែរខាង ។ ក្រោយកើតហេតុ រាយការណ៍ទៅសមត្ថកិច្ច ដើម្បីធ្វើការពិនិត្យកោសល្យវិច័យ មុននឹងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.