ភ្នំពេញ ៖ សំណល់ដី នៅតាមចិញ្ចើមផ្លូវជាតិលេខ៤ ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សម្ធាត កើបប្រមូលចេញ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ជៀសវាងរអិលដួល សម្រាប់មធ្យោបាយម៉ូតូ ។

បើតាមពលរដ្ឋ អ្នកដំណើរ បានឱ្យដឹងថា ក្រោយភ្លៀង ទឹកលិចចិញ្ចើមផ្លូវម្តងៗ តែងតែមានសំណល់ដី កម្ទេចគ្រួស នៅលើផ្លូវជាតិ ជាបញ្ហាមួយ ប្រឈមនឹងការរអិល ។

តាមអាជ្ញាធរបានឱ្យដឹងថា សំណល់ដីមានក្រោយភ្លៀងទឹកហូរ លិច បង្កផលលំបាលដល់អ្នកដំណើរ ម្យ៉ាងប៉ះពាល់ដល់បរិស្ថាន ហើយហើយពីមានសំណល់ដីទាំងនេះ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយខាងបរិស្ថាន នាំគ្នាសម្អាត កើប ប្រមូលដី នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្ររបស់សង្កាត់ចោមចៅទី៣ចេញ ដើម្បីងាយស្រួលដល់អ្នកដំណើរ និងបរិស្ថានស្អាតផង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.