ក្លិបបាល់ទាត់វិសាខា នៅព្រឹកថ្ងៃទី៤ កក្កដានេះ បានរៀបចំពិធីចាប់ឆ្នោតការប្រកួតពានរង្វាន់មុនបើករដូវកាលថ្មី VISAKHA PRE-SEASON CUP 2025 រួចរាល់ហើយ ខណៈការប្រកួតមានចំនួន២គូ ដំណើរការពីថ្ងៃទី៩ ខែកក្កដា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លើកីឡដ្ឋានព្រីនស៍។

ពានរង្វាន់ VISAKHA PRE-SEASON CUP 2025 មាន ៤ក្រុមចូលរួមប្រកួតប្រជែង រួមមាន៖ វិសាខា ភ្នំពេញក្រោន Tiffy Army FC និង អាយ អេស អាយ ដង្កោសែនជ័យ ដែលជាការត្រៀមខ្លួន និងវាស់ស្ទង់បច្ចេកទេសសមត្ថភាពរបស់កីឡាករ ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី។
ចំពោះការការប្រកួត នៅថ្ងៃទី៩-១០ ខែកក្កដា ក្រុមចាញ់ ជួបគ្នាដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃទី១២ កក្កដា ក្រុមដែលឈ្នះ នឹងឡើងទៅជួបគ្នា ដណ្ដើមជើងឯក។ កម្មវិធីប្រកួតរួមមានដូចខាងក្រោម៖


