កំពង់ស្ពឺ ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀន២០កញ្ចប់ ដាវ២ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅភូមិទី ៤ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


ជនសង្ស័យទាំង៦នាក់ ៖ ១ ឈ្មោះ ស៊ឹម វណ្ណភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពង្រ ឃុំធម្មតាអរ ស្រុកសំរោងទង ដកហូតថ្នាំញៀនបាន២កញ្ចប់តូច០១កញ្ចប់ ។ ២ ឈ្មោះ រឿង ឈុនលាង ហៅ ឈីត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច ដកហូតថ្នាំញៀនបាន៧កញ្ចប់ ។ ៣ ឈ្មោះ វង់ ដែន ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ ៤ ឈ្មោះ អុល លីហ្សា ភេទស្រី អាយុ១៧ ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ ៥ ឈ្មោះ ខាត់ ខន ហៅអ៊ូក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិផ្សារតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ដកហូតថ្នាំញៀនបាន១០កញ្ចប់ ។ ៦ ឈ្មោះ ចន ចាន់នឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ដកហូតបានថ្នាំញៀន១កញ្ចប់ ដាវ២ដើម ម៉ូតូមួយគ្រឿង ។




តាមរបាយការណ៍នគរបាលបានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ជុំវិញករណីជួញដូរ និងជក់គ្រឿងញៀន កម្លាំងនគរបាលស្រុកភ្នំស្រួចចុះទៅឃាត់ជនសង្ស័យបាន៤នាក់ ក្នុងនោះមានស្រ្តី២នាក់ កំពុងសង្ងំក្នុងផ្ទះសំណាក់ នាំយកទៅសាកសួរ លុះធ្វើការសួរនាំរួច កម្លាំងបន្តស្រាវជ្រាវឃាត់បានជនសង្ស័យ២នាក់ទៀត សរុបចំនួន៦នាក់ ដកហូតបានថ្នាំញៀន២០កញ្ចប់ ដាវ២ដើម និងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំយកទៅសាកសួរនិងកសាងសំណុំរឿងនៅអធិការដ្ឋានស្រុកភ្នំស្រួច ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

