ក្រុមព្រះខ័នរាជស្វាយរៀង ជាក្រុមដំណាងកម្ពុជា ស្ថិតនៅពូល B នៃពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN Club Championship (Shopee Cup) 2025-26 ជាមួយ Johor Darul Ta’zim, Bangkok United, Thep Xanh Nam Dinh, Lion City Sailors និង១ក្រុមទៀត គឺក្រុមឈ្នះរវាង Ezra ប៉ះ Shan United។

ពូល A និង B៖

វគ្គជម្រុះ Playoff៖

រំលឹក​ថា ក្នុង​ពាន​រង្វាន់​នេះ​ដែរ ​ក្រុម​ដំណាង​ឱ្យ​កម្ពុជា ព្រះ​ខ័ន​រាជស្វាយរៀង បាន​ធ្លាក់​ចេញ​ ត្រឹម​វគ្គ​ចែក​ពូលក្រោយ​ឆ្លង​កាត់ ៥ប្រកួត ឈ្នះ ២ ចាញ់២ និងស្មើ១។ ​ក្រុម​ដំណាង​ឱ្យ​កម្ពុជា ចូលរួម​ក្នុង​ពានរង្វាន់​នេះ​គឺ​ នៅ​ឆ្នាំ​២០០៣ ក្រុម ​Samart United (បច្ចុប្បន្ន​ភ្នំពេញក្រោន) ហើយ​នៅ​ឆ្នាំ​២០០៥ ​ក្រុម​ណាហ្គាខប បានចូលរួម (បច្ចុប្បន្ន ណាហ្គាវើល)។

ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន នេះ​ធ្លាប់​រៀបចំ​ឡើង​២​លើក​មក ដោយ​ក្នុង​ឆ្នាំ​២០០៣ ជើង​ឯក​បាន​ទៅ​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ហើយ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-២ នៅ​ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ។

ខណ:លើកទី៣ ក្លិបបាល់ទាត់ថៃ Buriram United គឺជាម្ចាស់ជើងឯក នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship Shopee Cup 2024/25 ក្រោយឈ្នះក្លិបវៀតណាម Cong An Hanoi ៣ទល់២ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥៕

Share.