ក្រុ​ម​ជម្រើសជាតិ​នារី​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​នារី​អារ៉ាប៊ីសាអូឌីត ក្នុងប្រកួតចុង​ក្រោយ ​វគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers នារាត្រីថ្ងៃទី៥ ខែកក្កដា ក្នុងពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានីភ្នំពេញ វេលាម៉ោង ៧:០០នាទីយប់។

កម្មវិធីប្រកួត និងលទ្ធផល​ របស់​ក្រុម​នារី​កម្ពុជា៖

  • ហុងកុង ១-១ កម្ពុជា ថ្ងៃទី២៩ មិថុនា ២០២៥
  • កម្ពុជា ០-៦ ហ្វីលីពីន ថ្ងៃទី២ កក្កដា ២០២៥
  • កម្ពុជា ប្រកួត​ជាមួយ អារ៉ាប៊ីសាអូឌីត ថ្ងៃទី៥ កក្កដា ២០២៥

កម្ពុជា កំពុង​ទទួល​ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត​វគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers សម្រាប់ពូល G ជាមួយអារ៉ាប៊ីសាអូឌីត, ហុងកុង និងហ្វីលីពីន។

គួរបញ្ជាក់ផង​ដែរ​ថា ក្រុម​បាល់ទាត់​នារី​កម្ពុជា បន្ទាប់​ពី​ប្រកួត​វគ្គជម្រុះពាន​រង្វាន់​កម្រិតអស៊ី​នេះ​រួច ក្រុម​នារីកម្ពុជា ក៏ត្រូវ​មាន​ភារកិច្ច​លើ​ឆាក​អន្តរជាតិ​ ២ កម្មវិធី​ផ្សេង​ទៀត នៅ​​ពាក់​កណ្តាល​ឆ្នាំ ​២០២៥​ គឺការ​ប្រកួត​ពាន​រង្វាន់​នារី​អាស៊ាន ASEAN Women’s Championship នៅ​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ ៦ ដល់​ទី​ ៩ ខែ​សីហា និងចុង​ក្រោយការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​ ៣៣ នាអំឡុង​ខែ​ធ្នូ ចុង​ឆ្នាំ២០២៥នេះ នៅ​ប្រទេស​ថៃ៕

Share.