ថ្មីៗនេះកាសែតថៃ ជាភាសាអង់គ្លេស The Nation បានចេញចំណងជើង ចោទប្រកាន់លើប្រមុខដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថាមានភាគហ៊ុន និង ទទួលបានផលប្រយោជន៍ពីក្រុមហ៊ុនព្រីនស៍ ដែលខ្លឹមសារទាំងនេះត្រូវបានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃចាត់ទុកថា ជាការផ្សព្វផ្សាយមានចេតនាទុច្ចរិត ដើម្បីបំភាន់មតិសាធារណៈ និង បិទបាំងក្រសែភ្នែកពិភពលោក។


Recently, the Thai English-language newspaper The Nation published a headline accusing the head of the Ministry of Interior, His Excellency Dr. Sar Sokhak, of having shares and receiving benefits from Prince Company these contents are considered by the Ministry of Interior spokespersons to be malicious propaganda intended to mislead public opinion and hide it from the eyes of the world.
เมื่อเร็ว ๆ นี้ หนังสือพิมพ์ภาษาอังกฤษของไทย เดอะ เนชั่น ได้ตีพิมพ์พาดหัวกล่าวหาท่าน ดร.สร สุขะ รัฐมนตรีว่าการกระทรวงมหาดไทยกัมพูชา ว่าถือหุ้นและได้รับผลประโยชน์จากบริษัทปริ้นซ์ โดยโฆษกกระทรวงมหาดไทยมองว่าเนื้อหาดังกล่าวเป็นการเผยแพร่ที่มีเจตนาร้าย เพื่อบิดเบือนความคิดเห็นสาธารณะและปิดบังสายตาชาวโลก

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានហៅការចេញផ្សាយនេះថា ជាការមួយបង្កាច់ការលាបពណ៌បរិហារដ៏ធ្ងន់ធ្ងរមួយដែលក្រសួងមិនអាចទទួលយកបាន ពីព្រោះវាមិនមែនជាការពិត។ អ្នកនាំពាក្យរងបានបញ្ជាក់បន្ថែមថា ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃបានតែងតែបកស្រាយឆ្លើយបំភ្លឺ និង បដិសេធច្រានចោលជារឿយៗ ចំពោះរបាយការណ៍ដែលគ្មានប្រភពច្បាស់លាស់ ជារបាយការណ៍ចរិតស៊ីឈ្នួល ជារបាយការណ៍ចរិតនយោបាយ ប៉ុន្តែកាសែតក្នុងប្រទេសថៃ បែរជាច្បិចយកមកធ្វើជាមូលដ្ឋានដាក់បន្ទុកលើកម្ពុជា។
Dr. Touch Sokhak, deputy spokesperson for the Ministry of Interior, called the release a serious slanderous accusation that the ministry cannot accept because it is not true. The deputy spokesperson further stated that the Ministry of Interior spokespersons have always provided explanations and denied and denied frequently as for the reports without clear sources, they are mercenary reports, political reports, but newspapers in Thailand have instead used them as a basis for blaming Cambodia.
ดร.ตูจ สุขะ รองโฆษกกระทรวงมหาดไทย เรียกการตีพิมพ์นี้ว่าเป็นการกล่าวหาและใส่ร้ายอย่างร้ายแรงที่กระทรวงยอมรับไม่ได้ เพราะไม่เป็นความจริง รองโฆษกย้ำว่า ทีมโฆษกกระทรวงได้ชี้แจงและปฏิเสธรายงานที่ไม่มีแหล่งที่มาชัดเจน รายงานที่รับจ้าง หรือรายงานที่มีลักษณะทางการเมืองอยู่เสมอ แต่หนังสือพิมพ์ไทยกลับใช้กลอุบายนำมาเป็นพื้นฐานกล่าวโทษกัมพูชา

ការចេញផ្សាយរបស់ The Nation នេះគឺមានចេតនាតែម្យ៉ាងគត់ គឺបង្វែរទិសខ្យល់ បិទបាំងរឿងអាក្រក់ប្រទេសខ្លួនហើយ សរសេរព័ត៌មានបែប MMO ដើម្បីឱ្យមានការភ័ន្ដច្រឡំ ទម្លាក់មកឱ្យកម្ពុជាទទួលរងថ្មបាក់ជំនួស ប៉ុណ្ណោះ។
This publication by The Nation has only one intention: to divert the wind, cover up the bad things in our country, and write MMO-style news to create confusion and cause Cambodia to suffer instead.
การตีพิมพ์ของ เดอะ เนชั่น มีเจตนาเพียงอย่างเดียวคือ เบี่ยงเบนความสนใจ ปกปิดเรื่องเลวร้ายของประเทศตนเอง และเขียนข่าวแบบ MMO เพื่อสร้างความสับสนและโยนความผิดให้กัมพูชารับเคราะห์แทน

បើតាមអ្វីដែលលោកបណ្ឌិត ទូច សុខៈ បានលើកចង្អុកបង្ហាញ The Nation កំពុងតែជួយលាក់រឿងអាក្រក់ៗក្នុងប្រទេសខ្លួន ដូចជាលើករណីដែលយោធាថៃ បានបំពានបូរណភាពទឹកដីកម្ពុជា យោធាថៃបាញ់ប្រហារកងខេមរភូមិន្ទរបស់កម្ពុជាឲ្យទទួលមរណភាពម្នាក់ ដែលកម្ពុជាកំពុងតែចាត់នីតិវិធីរហូតមកដល់ពេលនេះ ហើយរហូតដល់តុលាការអន្តរជាតិ ICJ។
According to what Dr. Touch Sokhak has exposed, The Nation is helping to cover up bad things in its own country, such as the case of the Thai military violating Cambodia’s territorial integrity the Thai military shot dead a Cambodian soldier, for which Cambodia is currently pursuing legal action, including at the International Court of Justice (ICJ).
ตามที่ ดร.ตูจ สุขะ ระบุ เดอะ เนชั่น กำลังช่วยปกปิดเรื่องเลวร้ายในประเทศ เช่น กรณีทหารไทยละเมิดอธิปไตยดินแดนกัมพูชา และยิงทหารเขมรเสียชีวิต 1 นาย ซึ่งกัมพูชากำลังดำเนินการตามกฎหมายจนถึงขณะนี้ รวมถึงนำเรื่องสู่ศาลยุติธรรมระหว่างประเทศ (ICJ)

ការបិទបាំងពីភាពច្របូកច្របល់ និងអនាធិបតេយ្យក្នុងប្រទេសថៃវិបិត្តនយោបាយហែកហួរគ្នា បាតុករចេញមកប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មរាប់ពាន់ម៉ឺននាក់ដើម្បីទម្លាក់នាយករដ្ឋមន្ត្រី ឬរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ និងជាពិសេសបំផុតនោះគឺការចោទប្រកាន់លើកម្ពុជា ហើយថៃយករួចខ្លួនលើករណីនៅពេលដែលសារព័ត៌មានធំៗល្បីៗជាច្រើនបានចេញផ្សាយពីរឿងអាស្រូវរបស់ថៃ ក្នុងនោះមានដូចជា ទូរទស្សន៍សិង្ហបុរី CNA បានរកឃើញថា «ថៃគឺជាមជ្ឈមណ្ឌលឧក្រិដ្ឋឆបោកអនឡាញដ៏ធំនៅអាស៊ីអាគ្នេយ៍» ហើយក៏ជាកន្លែងចែកចាយ ជួញដូរឧក្រិដ្ឋជន។
Covering up the chaos and anarchy in Thailand, the political turmoil is tearing it apart, with protesters gathering in their thousands to oust the prime minister or the government led by the Pheu Thai Party, and most notably, It is an accusation against Cambodia, and Thailand has been cleared of the case when many major media outlets have reported on the Thai scandal, including Singaporean television CNA found that “Thailand is a major cybercrime hub in Southeast Asia” and a distribution and trafficking hub for criminals.`
การปกปิดความโกลาหลและความไร้ระเบียบในไทย รวมถึงวิกฤตการเมืองที่แตกแยก ผู้ประท้วงหลายหมื่นคนชุมนุมเพื่อโค่นนายกรัฐมนตรีหรือรัฐบาลพรรคเพื่อไทย โดยเฉพาะการกล่าวหากัมพูชาเพื่อกลบเกลื่อน ขณะที่สื่อใหญ่ ๆ เช่น CNA ของสิงคโปร์ เผยว่า “ไทยเป็นศูนย์กลางอาชญากรรมหลอกลวงออนไลน์ที่ใหญ่ที่สุดในเอเชียตะวันออกเฉียงใต้” และเป็นแหล่งกระจายและค้าขายอาชญากร



លោកបណ្ឌិតរំលឹកថា «សម្ដេចតេជោធ្លាប់មានប្រសាសន៍រួចហើយ ពីព្រោះថៃ មានជើងហោះហើរត្រង់ពីបណ្ដាពិភពលោកផ្សេងៗ ដូច្នេះក្រុមឧក្រិដ្ឋជនទាំងនោះហោះត្រង់ (Direct Flight) មកប្រទេសថៃ និងចែកចាយទៅបណ្ដាប្រទេសផ្សេងៗ»។
Dr. Touch Sokhak reminded “Samdech Techo has already said that because Thailand has direct flights from other parts of the world, those criminal groups fly directly to Thailand and distribute to other countries.”
ดร.ตูจ สุขะ เตือนว่า สมเด็จเตโชเคยกล่าวว่า เนื่องจากไทยมีเที่ยวบินตรงจากทั่วโลก กลุ่มอาชญากรจึงบินตรงมาประเทศไทยและกระจายไปยังประเทศอื่น ๆ

កាលពីកន្លងទៅ អង្គការសហប្រជាជាតិតម្រូវឱ្យប្រទេសថៃ ឆ្លើយតបបកស្រាយពន្យល់ពីរឿងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅអាស៊ី ហេតុអ្វីបានជាកាសែត The Nation មានបានចេញផ្សាយពីការឆ្លើយតបរបស់រដ្ឋាភិបាលខ្លួនឯងទៅអង្គការសហប្រជាជាតិរួចហើយឬនៅ? តើ The Nation មានបានឆ្លើយតបបកស្រាយបំភ្លឺទៅកាសែតល្បីៗលើពិភពលោក ដូចជា CNA ហើយឬនៅ?
In the past, the United Nations has demanded answers from Thailand over Human Trafficking Scams in Asia, why has the newspaper The Nation already published Thailand’s response to the United Nations, or has it not done? Has The Nation provided any clarifications or explanations to major international media outlets, such as CNA, or not yet?
ในอดีต องค์การสหประชาชาติเรียกร้องให้ไทยชี้แจงเรื่องศูนย์กลางอาชญากรรมหลอกลวงออนไลน์ในเอเชีย เหตุใด เดอะ เนชั่น จึงไม่เคยตีพิมพ์การตอบสนองของรัฐบาลไทยต่อสหประชาชาติ? และ เดอะ เนชั่น ได้ชี้แจงต่อสื่อดังระดับโลก เช่น CNA หรือยัง?


លោកបណ្ឌិតលើកឡើងថា កាសែត The Nation កន្លងទៅសារព័ត៌មានធំៗល្បីៗ បានរកឃើញរឿងអាស្រូវរបស់ថៃជាច្រើន សូមកុំព្យាយមបង្វែរទិសខ្យល់ ឬសរសេរព័ត៌មានដូច MMO ដើម្បីបង្វែរប្រធានបទ បង្វែរគោលដៅ ដែលសារព័ត៌មានល្បីៗ កំពុងតែវៃបក ហើយប្រទេសថៃខ្លួនឯងកំពុងតែហែកហួរពីរឿងនយោបាយ រឿងភេរវកមម្ម រឿងឧក្រិដ្ឋកម្មផ្ទុះឡើង ដែលរកឃើញជាបន្ដបន្ទាប់ផង ដោយក្នុងនោះ មានទាំងការផលិត និងនាំចេញគ្រឿងញៀន ការចាប់ជម្រិត ទារប្រាក់ ដោយមានទាំងពលរដ្ឋចិន តារាចិនជាច្រើនបានក្លាយជាជនរងគ្រោះជាបន្តបន្ទាប់ តើមានបានឆ្លើយតបបកស្រាយបំភ្លឺទៅពិភពលោកហើយឬនៅ។
Dr. Touch Sokhak stated that The Nation newspaper should not attempt to divert attention or write stories resembling MMO content to change the narrative or shift the focus. Major international media outlets have already uncovered numerous scandals involving Thailand. At the same time, the country is facing escalating issues related to politics, terrorism, and rising crime rates. These include drug production and trafficking, abductions, extortion, and repeated reports of Chinese nationals, including celebrities, falling victim to these crimes. Has there been any official response or clarification to the international community yet?”
ดร.ตูจ กล่าวว่า เดอะ เนชั่น ไม่ควรเบี่ยงเบนประเด็นหรือเขียนข่าวแบบ MMO เพื่อเปลี่ยนหัวข้อ ขณะที่สื่อดังระดับโลกเปิดโปงเรื่องอื้อฉาวของไทย ซึ่งกำลังแตกแยกจากปัญหาการเมือง การก่อการร้าย และอาชญากรรมที่เพิ่มขึ้น รวมถึงการผลิตและส่งออกยาเสพติด การลักพาตัวเรียกค่าไถ่ โดยมีชาวจีนและดาราจีนตกเป็นเหยื่อต่อเนื่อง ไทยได้ชี้แจงต่อโลกแล้วหรือยัง?

ក្រៅពីនោះភាពមិនស្ងប់សុខនៅជាមួយមីយ៉ាន់ម៉ា ប៉ះគ្នាដោយប្រដាប់អាវុធ ជម្លោះជាមួយម៉ាឡេស៊ី ពោលគឺ ខេត្តភាគខាងត្បូងថៃ ដែលតែងតែមានក្រុមផ្ដាច់ខ្លួនតែងតែបំផ្ទុះគ្រាប់បែក ស្ទើរៀងរាល់ថ្ងៃនៅតាមតំបន់កម្សាន្តនៅខេត្តទេសចរណ៍សំខាន់ៗ រហូតបណ្ដាប្រទេសធំៗជាច្រើន បានណែនាំប្រជាពលរដ្ឋរបស់គេឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលសម្រេចចិត្តចូលមកប្រទេសថៃ។
“In addition, there is ongoing unrest along the border with Myanmar, including armed clashes. Thailand also faces tensions with Malaysia, particularly in the southern provinces where separatist groups frequently carry out bomb attacks — almost on a daily basis — in entertainment areas of major tourist destinations. As a result, several major countries have issued high-level travel advisories, urging their citizens to exercise extreme caution when deciding to travel to Thailand.”
นอกจากนี้ ยังมีความไม่สงบที่ชายแดนเมียนมา การปะทะด้วยอาวุธ ความขัดแย้งกับมาเลเซีย โดยเฉพาะจังหวัดชายแดนใต้ของไทยที่มีกลุ่มแบ่งแยกดินแดนวางระเบิดเกือบทุกวันในพื้นที่ท่องเที่ยวสำคัญ จนหลายประเทศใหญ่เตือนพลเมืองให้ระวังเมื่อเดินทางมาไทย

ជាថ្មីម្ដងទៀត លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបញ្ជាក់ជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ មេត្តាកុំជឿតាមការបង្កើតមាតិការរបស់ The Nation ដែលបានគ្រវែងចោលវិជ្ជាជីវៈរបស់ខ្លួនជាអ្នកកាសែតដែលធ្លាប់ត្រូវបានពិភពលោកទទួលស្គាល់ ហើយកាសែតមួយនេះហាក់ដូចជា កំសាកមិនហ៊ានឆ្លើយតបចំពោះសារព័ត៌មានអន្តរជាតិរដែលគេកំពុងផ្សាយពីរឿងអាស្រូវរបស់ថៃ ហើយលាតត្រដាងអំពីអំពើមិនល្អក្នុងប្រទេសថៃពេញពិភពលោក។
“Once again, Dr. Touch Sokhak has publicly urged both the national and international communities not to believe the narratives produced by The Nation, a newspaper that appears to have abandoned its journalistic integrity despite once being internationally recognized. He stated that this media outlet seems reluctant to respond to international news agencies that are currently reporting on Thailand’s scandals and exposing serious misconduct within the country to a global audience.”
ดร.ตูจ สุขะ ย้ำต่อสาธารณชนทั้งในและต่างประเทศ ขออย่าเชื่อเนื้อหาที่ เดอะ เนชั่น สร้างขึ้น ซึ่งละทิ้งจรรยาบรรณสื่อที่เคยได้รับการยอมรับจากทั่วโลก หนังสือพิมพ์นี้ดูเหมือนขาดความกล้าที่จะตอบโต้สื่อระหว่างประเทศที่กำลังรายงานเรื่องอื้อฉาวของไทยและเปิดโปงความเลวร้ายในไทยต่อโลก
លោកបណ្ឌិត សង្ឃឹមថា កាសែតថៃមិនធ្វើការការពារប្រទេសខ្លួនហួសហេតុពេក ហើយសង្ឃឹមថា ថៃនឹងទទួលបានការឆ្លើយតបរបស់លោក លោកគ្រាន់តែចង់បញ្ជាក់ថា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គ្មានភាគហ៊ុនណាមួយជាមួយក្រុមហ៊ុន Prince ទេ គ្មានទទួលបានផលប្រយោជន៍ស្របច្បាប់ផ្សេងៗជាមួយក្រុមហ៊ុន Prince ទេ បើមានសូមបង្ហាញភស្ដុតាង ប៉ុន្ដែបើក្លាហានទេ អាចតទល់គ្នាតាមផ្លូវច្បាប់បាន ពីព្រោះយើងស្អាតស្អំ យើងមិនខ្លាចក្នុងការតទល់ចំពោះមុខច្បាប់ទេ ដូច្នេះសូមកុំបង្កើតរឿងរ៉ាវយកមកមួលបង្កាច់ ឬបំភាន់។
Dr. Touch Sokhak expressed hope that the Thai newspaper would not go too far in defending its country without justification. He also hopes that Thailand will respond appropriately. He simply wishes to clarify that His Excellency Deputy Prime Minister Sar Sokha, Minister of the Interior, holds no shares in Prince Group and has received no lawful benefits from the company. If any such evidence exists, it should be presented. Otherwise, if there is courage, legal action can be pursued — because we are clean and have nothing to hide. We are not afraid to face legal proceedings. Therefore, please refrain from creating false stories, twisting narratives, or misleading the public.
ดร.ตูจ หวังว่าหนังสือพิมพ์ไทยจะไม่ปกป้องประเทศตนเกินเหตุ และหวังว่าไทยจะรับคำตอบของเขา เขายืนยันว่าท่านรองนายกรัฐมนตรี สร สุขะ รัฐมนตรีกระทรวงมหาดไทย ไม่มีหุ้นหรือได้รับผลประโยชน์ใด ๆ จากบริษัทปริ้นซ์ หากมีหลักฐานโปรดแสดง แต่หากกล้า ก็สามารถเผชิญหน้ากันทางกฎหมายได้ เพราะเราบริสุทธิ์และไม่กลัวการต่อสู้ในชั้นศาล ขออย่าสร้างเรื่องเพื่อใส่ร้ายหรือบิดเบือน

