នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ០៩.៣០ ព្រឹក ជនដៃដល់បានបំផ្ទុះគ្រាប់បែកនៅលើផ្លូវ Bangosato-Chaloem (បាំងសាតូ ចាឡឺម) ក្នុងភូមិ (បាំងសាតូ) Bangosato ស្រុក Ra-Ngae (រ៉ាងែ) បណ្តាលឱ្យមន្ត្រីយោធា ២នាក់ មកពី កងពលលេខ 4516 រងរបួស។






ជនរងគ្រោះទី១ ជាទាហានស្ម័គ្រចិត្តការពារជាតិឈ្មោះ អនុសន ណូរី (របួសជើងស្តាំ ដៃស្តាំ) និងទី២ ទាហានស្ម័គ្រចិត្តការពារជាតិ សក្តិឆៃ ក្លៃសែងសិទ្ធិ Sakchai Klaisangsit (របួសដៃខាងស្តាំ)។



ឧប្បត្តិហេតុនេះបានបង្កឱ្យប្រជាជននៅក្នុងតំបន់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារតំបន់នេះជាសហគមន៍។ ខណៈនេះអាជ្ញាធរថៃ បានសុំឱ្យអ្នកធ្វើដំណើរតាមផ្លូវនេះ ជៀសវាង ឬធ្វើដំណើរតាមផ្លូវផ្សេងដើម្បីសុវត្ថិភាព។

