យោងតាមការផ្សាយពីសារព័ត៌មាន Dailynews នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ នេះឱ្យដឹងថា មជ្ឈមណ្ឌលវិទ្យុនៃស្នងការដ្ឋាននគរបាលក្រុងពិណាំង ខេត្ត យ៉ាឡា បានរាយការណ៍ថា ប៉ូលិសរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់ម្នាក់បានដេកស្លាប់ស្ដូកស្ដឹងនៅមុខហាង 7ELEVEN ក្រោយខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់ចំបេះដូងចំនួន ១ គ្រាប់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល ១៩ និង៤០នាទី ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ នៅភូមិ ៧ ស្រុង ក្រុងពិណាំង ខេត្ត យ៉ាឡា។ ប៉ូលិសរងគ្រោះមានឈ្មោះ Thanathep Sikhacharn មានវ័យ២៤ឆ្នាំ មានតួនាទីជាប្រធាននរគបាលរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់ក្រុងពិណាំង។

ក្រោយពេលកើតហេតុភ្លាមៗ ប៉ូលិសរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែមិនអាចស្រោចស្រង់ជីវិតបាន។ ​ជាជំហាន​ដំបូង​នគរបាលខេត្ត យ៉ាឡា សន្និដ្ឋានថា ខ្មាន់កាំភ្លើងគឺជាជនដៃដល់នៃក្រុមបង្កភេរវកម្មដែលប្រឆាំងរដ្ឋាភិបាលនិងមានគោលដៅមកលើ ប៉ូលិស និងយោធាក្នុងតំបន់៕

Share.