អន្តរជាតិ៖ បើតាមការបញ្ជាក់ពីសារព័ត៌មាន Khaosod នៅថ្ងៃទី ៦ ខែកក្ដដា ឆ្នាំ ២០២៥ នេះឱ្យដឹងថា គ្រឿងញៀនប្រភេទម៉ាទឹកកកលំដាប់ថ្នាក់លេខ ១ ទម្ងន់ ២៨ គីឡូក្រាមត្រូវបានចាប់រឹបអូសបាន បន្ទាប់ពីក្រុមឈ្មួញព្យាយាមដឹកយកមកចែកចាយលក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

ក្នុងប្រតិបត្តិការបោសសម្អាតគ្រឿងញៀនខាងលើនេះ ប៉ូលិសថៃចាប់បានបុរស ២ នាក់ ម្នាក់មានឈ្មោះ ផាសាកន អាយុ ២៣ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ណារ៉ុងផុង អាយុ ៤០ ឆ្នាំ ដឹកថ្នាំញៀនប្រភេទម៉ាទឹកកកបានវេចខ្ចប់បន្លំភ្នែកលាក់ទុកក្នុងថង់តែចំនួន ២៨ ថង់ដែលមានទំងន់ ២៨ គីឡូក្រាមមានតម្លៃប្រមាណ ១៤ លានបាត ឬជិត ៤៤ ម៉ឺដុល្លារ បានដឹកតាមរថយន្តភីកអាប់ពីខេត្ត Phra Nakhon Si Ayutthaya បម្រុងមកចែកចាយលក់បន្តនៅទីក្រុងបាងកក។ វត្ថុតាង និងជនសង្ស័យត្រូវបាននាំខ្លួនទៅប៉ុស្ដិ៍នគរបាលក្រុង Lam Phak Chi ដើម្បីសួរនាំបន្ថែម និងបន្តចាត់ការតាមផ្លូវច្បាប់។

