ការប្រកួតពានរង្វាន់យុវជនខេត្តស្វាយរៀង (Svay Rieng Cup) ឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ក្នុងនោះក្រុមយុវជនសាមគ្គី និង CRS Sport បានកក់កៅអីឡើងទៅវគ្គ៤ក្រុមចុងក្រោយ រកបានជ័យជម្នះនៅវគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវិទ្យាល័យ ស្វាយរំពារ ខេត្តស្វាយរៀង ។

ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៖

១) ក្រុមកាំភ្លើងធំ

២) ក្រុម CRS Sport

៣) ក្រុមយុជនសាមគ្គី

គិតត្រឹមវគ្គ១៦ចុងក្រោយនេះ កីឡាករ សុខ គារ៉ា ជាកីឡាករដែលអាចរគ្រាប់បាល់បានច្រើនជាងគេ ពោលគឺ២៦គ្រាប់។

សូមជម្រាប់ថាពានរង្វាន់បាល់ទាត់ខេត្តស្វាយរៀង (Svay Rieng Cup) លើកទី៧ ឆ្នាំ២០២៥ មាន​៣៣​ក្រុម​មក​តាមបណ្តាលស្រុក និងក្រុងចូលរួមប្រកួត បែងចែងជា៨ពូល ក្នុង១ពូលមាន៤ក្រុម (ពូល ក,ខ,គ,ឃ,ង,ច,ឆ) ខណៈពូល ជ មាន៥ក្រុម ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល យកក្រុម​លេខ​២និង​លេខ​២​ក្នុង​ពូលឡើងទៅវគ្គ​១៦ក្រុមចុងក្រោយ រួចបន្តប្រកួតគ្នាដល់វគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ម្ចាស់ជើងឯករដូវកាលឆ្នាំ២០២៤ កន្លងទៅគឺបានទៅលើក្រុមក្រុម​ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោយ​យក​ឈ្នះ​ក្រុម សស​យក ក្រុងបាវិត ក្នុង​លទ្ធផល ៤ទល់និង២ នៅវគ្គ​ផ្ដាច់​ព្រ័ត្រ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនៅកីឡដ្ឋានខេត្តស្វាយរៀង៕

Share.