ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៤-២៥ ទីផ្សារដោះដូរកីឡាករនៅលីគកំពូលកម្ពុជា មានការរុះ​រើជាច្រើន​មិន​ធ្លាប់​មាន ខណៈកីឡាករខ្មែរ និងកីឡាករចូលសញ្ជាតិខ្មែរ ចំនួន២រូប បាន​ចែក​ផ្លូវពីក្លិបចាស់ ព្រមទាំងបានសម្រេចទៅចូលរួមក្លិបនៅក្រៅប្រទេស ស្របពេលដែលកីឡាករ Takaki Ose អតីតសមាជិករបស់ភ្នំពេញក្រោន បានសម្រេចទៅចូលរួមជាមួយក្លិបធំមួយនៅក្រៅប្រទេសដូចគ្នា។

នេះជាកីឡាករកូនកាត់ខ្មែរ និងកីឡាករចូលសញ្ជាតិខ្មែរ ដែលបានទៅចូលរួមនៅលីគក្រៅប្រទស៖

  • ទី១ កីឡាករចូលសញ្ជាតិខ្មែរ Andres Nieto អតីតសមាជិករបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បាន​សម្រេច​ចូល​រួមជា​មួយ​ក្លិប Bhayangkara Presisi Lampung F.C សមាជិកលីគកំពូលនៃ​ប្រទេស​ឥណ្ឌូណេស៊ី។
  • ទី២ កីឡាករ នីក ថេល័រ កូនកាត់ខ្មែរ-អាមេរិក អតីតសមាជារបស់ក្លិបព្រះខ័នរាជាស្វាយរៀង សម្រេច​ចូល​រួម​ជា​មួយក្លិប PT Prachuap សមាជិកលីគកំពូលនៃប្រទេសថៃ ។
  • ទី៣ កីឡាករចូលសញ្ជាតិខ្មែរ Takaki Ose អតីតសមាជិករបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេច​ចូល​រួមជា​មួយ​ក្លិប BG Pathum United សមាជិកលីគកំពូលនៃប្រទេសថៃ ។

Share.