សៀមរាប ៖ កម្លាំងអាវុធហត្ថស្រុកបន្ទាយស្រី សហការជាមួយអាជ្ញាធរ លោកគ្រូ អ្នកគ្រូ ចុះធ្វើការអប់រំ ណែនាំ ស្តីអំពីផលប៉ះពាល់គ្រឿងញៀន បងតូច បងធំ នៅវិទ្យាល័យបន្ទាយស្រី ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

អាវុធហត្ថ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ បានលើកឡើងថា ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ជៀសវាង ដើរនូវផ្លូវខុស ប្រាសចាកពីច្បាប់សង្គម ធ្លាក់ក្នុងល្បែងគ្រឿងញៀន បងតូច បងធំ ក្មេងទំនើង ខណៈដែលវ័យកំពុងសិក្សា ចូរឃ្លាតឱ្យឆ្ងាយពីគ្រឿងញៀន ។

លោកគ្រូ អ្នកគ្រូ សមត្ថកិច្ច ដាស់តឿនផងដែរ ដល់សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ ស្តាប់ការអប់រំ ទូន្មាន ពីឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ដើម្បីអនាគតរបស់ប្អូនៗ ៕

អត្ថបទ៖ តាតុងសែនជ័យ

