ក្រុមបាល់ទាត់ Fluminense របស់ប្រេស៊ីល ជួប Chelsea មកពីអងគ្លេស ខណ: Paris Saint-Germain មកពីបារាំង ជួប Real Madrid មកពីអេស្ប៉ាញ វគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ 2025 FIFA Club World Cup។

កម្មវិធីប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖
- Fluminense (ប្រេស៊ីល) ប្រកួតជាមួយ Chelsea (អង់គ្លេស) នៅកីឡដ្ឋាន MetLife
- Paris Saint-Germain (បារាំង) ប្រកួតជាមួយ Real Madrid (អេស្ប៉ាញ) នៅកីឡដ្ឋាន MetLife

ពានរង្វាន់ 2025 FIFA Club World Cup ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមាន៣២ក្រុមចូលរួម នៅ១២ទីលានផ្សេងៗគ្នា ដោយសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ប្រើប្រាស់ថវិកាសរុប ១ពានលានដុល្លារ។
គួរដឹងថាពានរង្វាន់ FIFA Club World Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០០ បច្ចុប្បន្នមានអាយុកាល ២៥ឆ្នាំគត់ ខណ:ក្រុមបាល់ទាត់ Real Madrid ឈ្នះច្រើនជាងគេសរុប ៥លើក តាមពីក្រោយដោយ Barcelona ៣លើក៕

