ការប្រកួតពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 នឹង​ចាប់​ផ្ដើ​ប្រកួត ​សប្ដាហ៍ទី៣ នៅ​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បី​ស្វែង​ក្រុម​ខ្លាំង​ ៧ឡើងទៅកាន់​វគ្គបន្ត​ ដែល​មាន​ប្រទេស​ប៉ូឡូញ កមពុង​រង់​ចាំ។

កម្មវិធីប្រកួត សប្ដាហ៍ទី៣៖

ការ​ប្រកួត​ពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 មាន​២​ដំណាក់​កាល​គឺ ទី១ ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​ដែល​មាន​​ ៣​សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៥។

ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៧ និង​ម្ចាស់​ផ្ទះ ប៉ូឡូញ ​បាន​ឡើង​ទៅ​​ដំណាក់​កាល​ទី​២ ដែល​ជា​ជុំផ្ដាច់ព្រ័ត្រ ធ្វើឡើង​ចាប់​ពី​ថ្ងៃទី២៣ រហូត​ដល់​ថ្ងៃទិ២៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បី​រក​ឃើញ​ម្ចាស់​ជើង​ឯក។

សូមជម្រាបថា ពានរង្វាន់បាល់ទះផ្នែកនារីកម្រិតទី១ពិភពលោក បានបង្កើតឡើងដំបូងនៅឆ្នាំ២០១៨ ដោយនៅឆ្នាំដំបូងនោះគឺធ្វើឡើងនៅប្រទេសចិន នៅឆ្នាំ២០១៩ នៅរៀបចំនៅប្រទេសចិនដដែល ហើយក្រុមបាល់ទះ​ជម្រើជាតិ​នារីអាមេរិក គ្រងជើងឯក២ឆ្នាំជាប់គ្នាតែម្តង។

នៅឆ្នាំ២០២០ មិនមានការរៀបចំនោះឡើយដោយសារជំងីកូវីត ១៩ នៅឆ្នាំ២០២១ ធ្វើឡើងនៅប្រទេសអ៊ីតាលី ជើងឯកបានលើក្រុមជម្រើសជាតិអាមេរិក ឆ្នាំ២០២២ ធ្វើនៅប្រទេសទួរគី ជើងឯកគឺបានលើក្រុមជម្រើសជាតិអ៊ីតាលី ។

នៅឆ្នាំ២០២៣ រៀបចំឡើងនៅសហរដ្ឋអាមេរិក ជើងឯកគឺបានលើក្រុមជម្រើសជាតិទួរគី និងចុងក្រោយឆ្នាំ​២០២៤ ធ្វើនៅប្រទេសថៃ ជើងឯកបានលើក្រុមជម្រើសជាតិអ៊ីតាលី៕

Share.