ភ្នំពេញ ៖ ផ្លូវលំ ផ្លូវបេតុង មួយចំនួនក្នុងមូលដ្ឋានខណ្ឌកំបូល ចំណុចខ្លះ រងខូចខាត ជង្ហុក ដក់ទឹក បាក់បែក ថ្វីដ្បិតមិនទាន់បានស្អាតមួយភាគរយមែន ដើម្បីពលរដ្ឋធ្វើដំណើរ អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយ ពង្រាប លុបជង្ហុកសម្បុកមាន់ ជៀសវាងដក់ទឹកកាន់តែខូចខាត កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ។



តាមរដ្ឋបាលខណ្ឌកំបូលបានឱ្យដឹងថា ផ្លូវចំនួន២ខ្សែ ក្នុងមូលដ្ឋាន ត្រូវបានអាជ្ញាធរ ដាក់គ្រឿងចក្រ ឈូសឆាយ សម្រួល សម្អាតឡើងវិញ ដើម្បីងាយស្រួលពលរដ្ឋធ្វើដំណើរ ទី១ ផ្លូវចូលសាលាខណ្ឌ ចាប់ពីផ្លូវល្បឿនលឿន រហូតដល់ផ្លូវបេតុងភូមិកប់អំបិល និង ខ្សែទី២ ផ្លូវក្នុងភូមិ ចាប់ពីភូមិតាកេរ្តិ៍ រហូតដល់ភូមិតាសេក ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។


អត្ថបទ៖ តាតុងសែនជ័យ

