
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ នឹងចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។

កម្មវិធីប្រកួតថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ (សប្តាហ៍ទី១)
- សមាគមនកីឡាបាល់ទាត់ខេត្តកែប ប៉ះ សមគនកីឡាបាល់ទាត់ខេត្តព្រះសីហនុ នៅកីឡដ្ឋានខេត្តកែប
- ភ្នំពេញហ្គាឡាក់ស៊ី ប៉ះ ភ្នំដាមហានគរ ខេត្តតាកែវ នៅទីលានហ្វឹកហាត់ កីឡដ្ឋានមរតកតេជោ
- សមគមនកីឡាបាល់ទាត់ខេត្តកណ្តាល ប៉ះ មន្ទីអបរំយុវជននិងកីឡា ខេត្តកំពង់ស្ពឺ នៅកីឡដ្ឋានខេត្តកណ្តាល
កម្មវិធីប្រកួតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ (សប្តាហ៍ទី១)
- មន្ទីអបរំយុវជននិងកីឡា ខេត្តស្វាយរៀង ប៉ះ មន្ទីអបរំយុវជននិងកីឡា ខេត្តកំពង់ចាម វិទ្យាល័យស្វាយរៀង
- មន្ទីអបរំយុវជននិងកីឡា ខេត្តព្រៃវែង ប៉ះ ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន មន្ទីអបរំយុវជននិងកីឡា ខេត្តព្រៃវែង
ចំពោះរូបមន្តប្រកួតគឺរក្សាដូចរដូវកាលឆ្នាំមុនៗដែរ ដោយតម្រូវឱ្យក្រុមដែលជាសមាជិកទាំង ១៩ក្រុមខេត្ត-រាជាធានី ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលចំនួន២ជើង (Home/Away) យកក្រុមលេខ១ និងលេខ២ ឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
សូមរឭកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥ កន្លងទៅ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

