កងយោធពលខេមរភូមិន្ទ (Tiffy Army FC) នឹងត្រូវជួបវិសាខា ក្នុងជំនួបបើកឆាកនៃការប្រកួតពានរង្វាន់មុនបើករដូវកាលថ្មី VISAKHA PRE-SEASON CUP 2025 កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦:០០នាទីល្ងាច។

សំបុត្រចូលរួមទស្សនាការប្រកួត Visakha Pre-Season Cup 2025 ប្រភេទសំបុត្រ និងតម្លៃ៖ សំបុត្រធម្មតា East Stand និង Sophyna Stand តម្លៃ ២០,០០០រៀល។
បងប្អូនអាចទិញសំបុត្របាននៅបញ្ជរលក់នៅកីឡដ្ឋានព្រីនស៍ ឬបញ្ជាទិញនៅក្នុង Visakha App តាមរយៈលីង https://onelink.to/us9y5x![]()
ពានរង្វាន់ VISAKHA PRE-SEASON CUP 2025 មាន ៤ក្រុមចូលរួមប្រកួតប្រជែង រួមមាន៖ វិសាខា ភ្នំពេញក្រោន Tiffy Army FC និង អាយ អេស អាយ ដង្កោសែនជ័យ ដែលជាការត្រៀមខ្លួន និងវាស់ស្ទង់បច្ចេកទេសសមត្ថភាពរបស់កីឡាករ ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី។
ចំពោះការការប្រកួត នៅថ្ងៃទី៩-១០ ខែកក្កដា ក្រុមចាញ់ ជួបគ្នាដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃទី១២ កក្កដា ក្រុមដែលឈ្នះ នឹងជួបគ្នា ដណ្ដើមជើងឯក៕


