ភ្នំពេញ៖ នាពេលថ្មីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញមានគណនីហ្វេសប៊ុកមួយ ឈ្មោះ «ខ្មៃរ ខ្មែរ» កំពុងបង្កើតការផ្សព្វផ្សាយឆបោក ដោយបង្ហោះរឿងក្លែងក្លាយ ដើម្បីបន្លំយកថវិកាពីសប្បុរសជន។

តាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះថា សកម្មភាពដែលជនឆបោកធ្វើ គឺការប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើការកាត់តរូបភាពកុមារកំព្រាឳពុកម្តាយ និងរូបភាពផ្សែងៗទៀត ដើម្បីកៀរគរថវិការជូនដល់វីរះកងទ័ព ដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ និងផ្សព្វផ្សាយពីទុរគតជនខ្វះខាតថវិកា ក្នុងការទិញក្តាមម្ឃូសអោយប្តីដែលបានបាត់បង់ជីវិត, ដើម្បីបំភាន់ភ្នែកសប្បុរសជន ដោយភ្ជាប់ជាមួយ រូបភាព QR កូដដើម្បីទទួលប្រាក់ពីសប្បុរជន។

បច្ចុប្បន្ននាយកដ្ឋានកំពុងធ្វើការកំណត់ និងស្រាវជ្រាវគណនីខាងលើ ដើម្បីនាំមកចាត់ការតាមផ្លូវច្បាប់ ក្នុងករណីរកឃើញបានថា ជាករណីផ្សព្វផ្សាយព័ត៌មានឆបោកសប្បុរសជនពិតប្រាកដមែន។ ជាមួយគ្នានាយកដ្ឋានសូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិការផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរគរថវិការដែលគ្មានប្រភពផ្លូវការច្បាស់លាស់៕

អត្តបទ៖ កណ្តាល

Share.