ក្រុមបាល់ទាត់ Chelsea របស់អង់គ្លេស បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ 2025 FIFA Club World Cup ក្រោយយកឈ្នះ Fluminense របស់ប្រេស៊ីល ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន MetLife។

កម្មវិធីប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖
- Paris Saint-Germain (បារាំង) ប្រកួតជាមួយ Real Madrid (អេស្ប៉ាញ) នៅកីឡដ្ឋាន MetLife ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង២:០០រំលងអធ្រាត្រ។
កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ៖
- ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង ២:០០រំលងអធ្រាត្រ Chelsea (អង់គ្លេស) ប៉ះក្រុមឈ្នះរវាង PSG (បារាំង) ប្រកួតជាមួយ Real Madrid (អេស្ប៉ាញ)។
គួរដឹងថាពានរង្វាន់ FIFA Club World Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០០ បច្ចុប្បន្នមានអាយុកាល ២៥ឆ្នាំគត់ ខណ:ក្រុមបាល់ទាត់ Real Madrid ឈ្នះច្រើនជាងគេសរុប ៥លើក តាមពីក្រោយដោយ Barcelona ៣លើក៕



