ក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ចំនួន ៦២គ្រឿង ពីព្រឹត្តិការណ៍ពិភពលោក World Police & Fire Games ឆ្នាំ២០២៥នេះ នឹងធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិក។

ថ្លែងក្នុងកិច្ចសម្ភាសន៍ ពេលត្រលប់មកដល់កម្ពុជាវិញ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រតិភូដឹងនាំក្រុមកីឡានគរបាលជាតិកម្ពុជា បានមានប្រសាសន៍ថា សម្រាប់កម្ពុជាយើង មានកិត្តិយសយ៉ាធំធេង ដោយក្រុមកីឡានគរបាលជាតិកម្ពុជា ទទួលបានជោជ័យពីការនេះ ដណ្ដើមបានមេដាយសរុប ចំនួន ៦២គ្រឿង ក្នុងនោះមេដាយមាស ២២គ្រឿង មេដាយប្រាក់ ២២គ្រឿង និងមេដាយ សំរឹទ្ធ ១៨គ្រឿង។
ឯកឧត្តម បានបន្តថា បើធៀបជាមួយការប្រកួត កាលពីឆ្នាំ២០២៣ នៅនាទីក្រុង Winnipeg ប្រទេសកាណាដា ថយចំនួនន ៩មេដាយ ដោយសារប្រទេសដែលចូលរួមប្រកួតនៅលើកនេះមានច្រើន ជាពិសេសកឺម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ដែលបានដាក់អត្តពលិកច្រើន និងប្រេស៊ី ឥណ្ឌា ក៏មានអត្តពលិកច្រើនដូចគ្នា។ ដូចនេះការប្រជែងរបស់អត្តពលិកកម្ពុជា មានការពិបាក តែយ៉ាងណាកម្ពុជា ក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលបានដណ្ដើមមេដាយបានច្រើន។

ព្រឹត្តិការណ៍ពិភពលោក World Police & Fire Games បង្កើតឡើងដំបូងនៅឆ្នាំ១៩៨៥ ធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ស្របពេលឆ្នាំ២០២៥នេះ នឹងធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិក គឺជាលើកទី២១ ដែលបានរៀបចំឡើង ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី២៧ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងការប្រកួតព្រឹត្តិការណ៍ពិភពលោក World Police & Fire Games ឆ្នាំ២០២៣ នៅនាទីក្រុង Winnipeg ប្រទេសកាណាដា ក្រុមបាល់ទះគរបាលជាតិកម្ពុជា ទទួលបានមេដាយមាស ក្រោយយកឈ្នះលើក្រុមបាល់ទះប្រេស៊ីល CBMDF ក្នុងលទ្ធផល ៣សិតទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ក្រុមកីឡានគរបាលជាតិកម្ពុជា ធ្លាប់បានចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោក World Police & Fire Games បានចំនួន ៤លើកហើយ ដោយកាលពីឆ្នាំ២០១៩ ធ្វើឡើងនៅប្រទេសចិន កន្លងទៅ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៤៦គ្រឿង ក្នុងនោះ មាសចំនួន ១៨គ្រឿង ប្រាក់ចំនួន ១៧គ្រឿង និងសំរិទ្ធចំនួន ១១គ្រឿង។
រីឯឆ្នាំ២០២២ កន្លងទៅ ដែលប្រទេសហូឡង់ ទទួលរៀបចំធ្វើចាម្ចាស់ផ្ទះ សម្រាប់ក្រុមនគបាលកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៣៣គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ១៥គ្រឿង ប្រាក់ចំនួន ៨គ្រឿង និងសំរិទ្ធចំនួន ១០គ្រឿង។
ខណ:ឆ្នាំ២០២៣ នៅក្នុងក្រុងវីនីផេក ប្រទេសកាណាដា ក្រុមនគបាលកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៦២គ្រឿង ក្នុងនោះ មាសចំនួន ២៨គ្រឿង ប្រាក់ចំនួន ២៦គ្រឿង និងសំរិទ្ធចំនួន ៨គ្រឿង ក្នុងចំណោមកីឡាករប៉ូលីស មកពី ៧០ ប្រទេស ជុំវិញពិភពលោក៕

