លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ កីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា ការទទួលបានកៅអីទៅលេង Sea V.League ឆ្នាំនេះ គឺជាប្រវត្តិសាស្ត្រថ្មី ក្នុងវិស័យបាល់ទះកម្ពុជា។

ទស្សនាវីដេអូ កិច្ចសម្ភាសន៍ របស់សារព័ត៌មានត្រយង ជាមួយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ កីឡាបាល់ទះកម្ពុជា មុនចេញដំណើរទៅ ប្រទេសហ្វីលីពីន កាលពីរាត្រីថ្ងៃទី៨ ខែកក្កដានេះ៖
ពានរង្វាន់បាល់ទះតំបន់អាស៊ាន SEA V.League ជើងទី១ នឹងធ្វើឡើងនៅទឹកដីហ្វីលីពីន ដែលមានក្រុមជម្រើសជាតិកម្ពុជា, ថៃ, ហ្វីលីពីន, វៀតណាម និងឥណ្ឌូណេស៊ី ចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅចូលរួមការប្រកួតពានរង្វាន់បាល់ទះតំបន់អាស៊ាន SEA V.League ជើងទី១ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ ឆ្ពោះទៅប្រទេសហ្វីលីពីន៕


