ក្លិបបាល់ទាត់វិសាខា បានយកឈ្នះកងយោធពលខេមរភូមិន្ទ (Tiffy Army FC) ដោយបាល់កាត់សេចក្តី១១ម៉ែត្រ (៨-៧) ក្រោយស្មើគ្នា ០-០ ៤៥នាទី២ដង ក្នុង​ជំនួប​បើក​ឆាក​នៃការប្រកួត​ពាន​រង្វាន់​មុន​បើក​រដូវ​កាល​ថ្មី VISAKHA PRE-SEASON CUP 2025 កាល​ពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅកីឡដ្ឋាន​ព្រីនស៍។

កម្មវិធីប្រកួតមានដូចជា៖

  • ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥​៖ ភ្នំពេញក្រោន ប៉ះ ISI ដង្កោសែនជ័យ ម៉ោង ៦:០០ល្ងាច។

ចំពោះក្រុម​ចាញ់ ជួប​គ្នា​ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ នៅ​ថ្ងៃទី១២ កក្កដា ២០២៥ ខណ:ក្រុម​ដែល​ឈ្នះ​ នឹង​ឡើង​ទៅ​ជួប​គ្នា​ ដណ្ដើម​ជើង​ឯកនៅថ្ងៃទី១៣ កក្កដា ២០២៥។

វគ្គផ្តាច់ព្រ័ត្រ៖

  • ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥៖ វិសាខា ប៉ះ ភ្នំពេញក្រោន ឬ ISI ដង្កោសែនជ័យ ម៉ោង ៦:០០ល្ងាចនៅកីឡដ្ឋាន​ព្រីនស៍៕

Share.