ភ្នំពេញ ៖ បងប្អូនប្រកបរបរលក់ដូរមួយចំនួន នៅតាមផ្លូវ១៦៣ ក្នុងខណ្ឌចំការមន ចេះតែនាំគ្នាយកតុ កៅអី រទេះ របស់របរ ដាក់តាំង ឈរលក់ ហៀរមកលើចិញ្ចើមផ្លូវ បង្កឱ្យបាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ អាជ្ញាធរណែនាំជារឿយៗ នៅតែឃើញមានតាំងលក់លើផ្លូវ ទើបនៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងអាជ្ញាធរ សមត្ថកិច្ច ចុះរៀបចំសណ្តាប់ធ្នាប់ ។



តាមអាជ្ញាធរបានឱ្យដឹងថា កន្លងមកធ្លាប់បានអប់រំ ណែនាំ ដល់ បងប្អូនប្រកបរបរលក់ដូរចល័ត លក់ដូរតាមផ្ទះ ហាមដាក់តាំងរបស់របរ អុីវ៉ាន់ រទេះ តុ ឬចតយានជំនឹះ មកលើចំណីផ្លូវ ដែលនាំឱ្យបាត់សណ្តាប់ធ្នាប់ បងប្អូនអ្នកថ្មើរជើងដើរមិនកើត ។





មកដល់ល្ងាចថ្ងៃពុធ នេះ ដោយឃើញនៅមានបងប្អូនមួយចំនួនឈប់ ចត លក់ដូរលើចំណីផ្លូវសាធារណៈដដែល ទើបកម្លាំងអាជ្ញាធរ សមត្ថកិច្ចខណ្ឌ ប៉ុស្តិ៍ សង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូងទី១ ទី២៕
អត្ថបទ៖ តាតុងសែនជ័យ

