ក្រុមបាល់ទាត់ PSG របស់បារាំង បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ 2025 FIFA Club World Cup ក្រោយយកឈ្នះ Real Madrid របស់​អេស្ប៉ាញ ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន MetLife។

ខណ:ក្រុមបាល់ទាត់ Chelsea របស់អង់គ្លេស ក៏បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ 2025 FIFA Club World Cup ក្រោយយកឈ្នះ Fluminense របស់​ប្រេស៊ីល ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន MetLife។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ៖

  • ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង ២:០០រំលងអធ្រាត្រ Chelsea (អង់គ្លេស) ប៉ះ PSG (បារាំង)

គួរដឹងថាពានរង្វាន់ FIFA Club World Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០០ បច្ចុប្បន្នមានអាយុកាល ២៥ឆ្នាំគត់ ខណ:ក្រុមបាល់ទាត់ Real Madrid ឈ្នះច្រើនជាងគេសរុប ៥លើក តាមពីក្រោយដោយ Barcelona ៣លើក៕

Share.