ស្វាយរៀង ៖ រថយន្តសាំយ៉ុងមួយគ្រឿង ត្រូវបានគេប្រទះឃើញ ដឹក ផ្ទុក អុីវ៉ាន់ គ្រឿង ធុងជ័រ មិនចាញ់កុងតឺន័រ សំពីងសំពោង មិនខ្វល់ពីហានិភ័យ មិនខ្លាចប៉ូលិស វេលាម៉ោង៤និង៥៥នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។



តាមប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តដឹកអុីវ៉ាន់ ចេញពីព្រំដែនវៀតណាម តែការដឹកជញ្ជូន រាល់ថ្ងៃ ហាក់បីដូចជាមិនខ្វល់ មិនព្រួយ ខ្លាចប៉ូលិសហៅឃាត់ ដឹក ដាក់ មួយជាប់ យ៉ាងសំពីងសំពោង គ្មានសណ្តាប់ធ្នាប់ ដូចរថយន្តមួយគ្រឿងខាងលើ ប្រភេទសាំយ៉ុងមែនពិត តែការដឹក ដាក់អុីវ៉ាន់ មិនចាញ់កុងតឺន័រ មិនដឹងថាគាត់ស្គាល់ប៉ូលិសតាមផ្លូវ ឬយ៉ាងណានោះទេ ។


ពលរដ្ឋសំណូមពរដល់អាជ្ញាធរ សមត្ថកិច្ច មេត្តាជួយហៅឃាត់ ក្រុមអ្នកប្រកបរបរដឹកជញ្ជូនបែបនេះ អប់រំផង ជៀសវាងបង្កគ្រោះថ្នាក់ខ្លួនឯង និងដល់អ្នកដទៃ ៕
អត្ថបទ៖ តាតុងសែនជ័យ

