កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៥និង ៣០នាទី នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ២ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ហៅសិស្សសាលាដែលបាននាំគ្នាប្រើប្រាស់បារីអេឡិចត្រូនិច (VAP) ចំនួន០៨នាក់នៅទីតាំងខាងលេីមកអប់រំបញ្ឈប់សកម្មភាព។



ក្រោយសាកសួរនគរបាលបានធ្វើការអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិច (VAPE) និងធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យប្រើប្រាស់បន្តទៀត និងបានឱ្យអាណាព្យាបាល មកទទួលយកទៅអប់រំបន្ត៕
អត្ថបទ៖ កណ្ដាល

